ចាប់គ្រឿងញៀន១៦៧គីឡូ និងជនសង្ស័យជាតិកាណាដានៅរាជធានី (Video Inside)

គ្រឿងញៀនចំនួនជាង១៦៧គីឡូក្រាមនិងជនសង្ស័យជាតិកាណាដាម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ តុលាការនៅថ្ងៃទី១៥វិច្ឆិកានេះ។ ជនសង្ស័យជាតិកាណាដា ឈ្មោះ ហ៊្វូយុងគីង អាយុ ៥២ឆ្នាំ និងគ្រឿងញៀន ជាង១៦៧គីឡូក្រាម ត្រូវសមត្ថកិច្ចកិច្ចបានបង្ក្រាបជាបន្តបន្ទាប់រវាងពីថ្ងៃទី២៧តុលា ដល់ថ្ងៃទី១០វិច្ឆិកា ស្ថិតនៅ ៣ទីតាំងផ្សេងគ្នាគឺនៅខណ្ឌសែនសុខ,ខណ្ឌចំការមន,និងខណ្ឌបឹងកេងកង។

សមត្ថកិច្ចវេលាចុងក្រោយនេះ បានបំបែកករណីជួញគ្រឿងញៀនធំៗបានជាច្រើនគួរឲ្យកត់សម្គាល់។ កាលពីថ្ងៃទី៣១តុលាកន្លងមកនេះ គ្រឿង ញៀនជាង ៥៤គីឡូក្រាម និងជនសង្ស័យ២នាក់ ក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបនិងចាប់ខ្លួននៅក្នុងរាជធានី ភ្នំពេញ ក្នុងទីតាំង២ផ្សេងគ្នាផងដែរនៅក្នុងសង្កាត់បឹងកេងកងមួយនិងសង្កាត់បឹងកេងកង២ក្នុងខណ្ឌបឹងកេងកង៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner