រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៥២ករណី (Video Inside)
តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា កាន់តែបន្តធ្លាក់ចុះក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀតដោយ តួលេខនៅសល់៥២ករណីតែប៉ុណ្ណោះ។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងនេះ បានថយចុះ៣ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៥២ករណីកនោះ ការឆ្លង ក្នុងសហគមន៍ មានចំនួន៤៨ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៤ករណីផងដែរ។
កម្ពុជាគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ការ ឆ្លងសរុបទូទាំង ប្រទេសមានចំនួន១១ម៉ឺន៩ពាន់៥៨៨នាក់, ចំណែកការ ព្យាបាលជាសះស្បើយមានចំនួន១១ ម៉ឺន ៥ពាន់៩៧៩នាក់។តួលេខអ្នកឆ្លងកំពុងស្ថិតក្នុងមន្ទីរពេទ្យ គិតត្រឹមថ្ងៃ នេះ នៅសល់ចំនួន៣ពាន់៦០៩នាក់ទៀត។ ចំណែកការស្លាប់ថ្មីមានចំនួន៥នាក់ក្នុងនោះអ្នកមិនបាន ចាក់វ៉ាក់ សាំងមានចំនួន៤នាក់ ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ពាន់៨៧២នាក់៕