អាជ្ញាធរហុងកុងដាក់ពង្រាយប៉ូលិស៦.០០០នាក់ ដើម្បីទប់ស្កាត់បាតុកម្មអំឡុងថ្ងៃចូលឆ្នាំសកល
អត្ថបទដោយ៖
Kien Sereyvuth
ហុងកុង៖ ប៉ូលីសហុងកុង នៅថ្ងៃអង្គារ៍នេះ នឹងពង្រាយនាយទាហានជាង៦ពាន់នាក់នៅថ្ងៃចូលឆ្នាំសកល ខណៈក្រុមអ្នកតវ៉ាគ្រោងធ្វើបាតុកម្មនៅជុំវិញទីក្រុងដើម្បីជម្រុញឲ្យប្រជាជនកុំបោះបង់ចោលការតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ២០២០ ។

ការធ្វើបាតុកម្មដែលគ្រោងធ្វើឡើងនៅថ្ងៃចូលឆ្នាំសកលនេះ រួមមានការជួបជុំពេលថ្ងៃត្រង់នៅសង្កាត់ពាណិជ្ជកម្មកណ្តាលក្រុងហុងកុង ជាមួយប្រជាជនដែលត្រូវបានគេជម្រុញឱ្យពាក់ម៉ាស និងកុំភ្លេចឆ្នាំ២០១៩ នៅតែបន្តនៅឆ្នាំ២០២០ នេះបើយោងតាមការផ្សព្វផ្សាយតាមបណ្តាញសង្គម ។

ទន្ទឹមគ្នា ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្សជិត៦.៥០០នាក់ ចាប់តាំងពីការតវ៉ាបានចាប់ផ្តើមកើនឡើងនៅក្នុងខែមិថុនាកន្លងទៅនេះ ហើយព្រមានថា កងកម្លាំងនឹងមិនចុះចាញ់នឹងការចាប់ខ្លួន ដើម្បីព្យាយាមស្តារស្ថិរភាពក្នុងទីក្រុងហុងកុងឡើងវិញនោះទេ ៕ធ.ដ


