លោក ស៊ី និងលោក ពូទីន ថ្លែងសាទរចំពោះទំនាក់ទំនងទ្វេភាគីនៅក្នុងពិធីស្វាគមន៍ឆ្នាំថ្មី

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមភាគីរុស្ស៊ីរបស់លោក គឺលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារ៍នេះ បានថ្លែងសារអបអរសាទរគ្នាទៅវិញទៅមក នាឱកាសដែលឆ្នាំថ្មីជិតឈានចូលមកដល់ ។

តាងនាមឱ្យរដ្ឋាភិបាលចិន និងប្រជាជនចិន លោកប្រធានាធិបតី ស៊ី បានសម្តែងការស្វាគមន៍ដ៏ស្មោះស្ម័គ្រ និង ជូនពរដល់សមភាគីរុស្ស៊ី និងប្រជាជនរុស្ស៊ី ដោយ លោក ស៊ី បានថ្លែងថា ឆ្នាំ២០១៩ គឺជាឆ្នាំដ៏អស្ចារ្យនៃទំនាក់ទំនងរវាងចិន និងរុស្ស៊ី ។

ជាមួយគ្នានេះ លោក ពូទីន បានជឿជាក់ថា ជាមួយកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នឹងអាចបន្តឈានដល់ក្នុងកម្រិតថ្មីមួយជាក់ជាមិនខាន ។
នៅក្នុងថ្ងៃដដែលនោះ នាយករដ្ឋមន្រ្តីចិនលោក លី ខឺជាំង ក៏បានផ្លាស់ប្តូរសារអបអរសាទរជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក ឌីមីតទ្រី ម៉េដវ៉េឌេវផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner