បុរសម្នាក់ បើករថយន្តកូរ៉េឃ្លុប ខ្វះការប្រុងប្រយ័ត្ន គេចរថយន្តមួយគ្រឿងទៀត បណ្តាលឱ្យក្រឡាប់ផ្ងារជើងច្រងាង
ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តកូរ៉េឃ្លុបម៉ាក ហុីយ៉ាន់ដាយដឹកភេសជ្ជ :មួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន បានគេចពីរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត ដែលកំពុងតែឆ្លងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងារជើងច្រងាងរងការខូចខាតតិចតួច។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ១០ និង ៣០នាទី ព្រឹក ថ្ងៃ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចខាងលិចផ្លូវចូលបុរីផ្លរ៉ា ភូមិក្តីចាស់ សង្កាត់បាត់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពី កន្លែង កើត ហេតុ បានឱ្យដឹងថា នៅមុនពេល កើត ហេតុ គេ ឃើញ រថយន្តកូរ៉េឃ្លុប មួយ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8209 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក បានបេីកឆ្លងផ្លូវនៅខាងមុខរថយន្តកូរ៉េឃ្លុបម៉ាកហុីយ៉ាន់ដាយខាងលេី ក៏អកហ្សឺគេចទាំងបង្ខំក្រឡាប់ផ្ងារកង់ច្រងាងចាក់ភេសជ្ជៈស្រារបៀរចោលពេញផ្លូវ បណ្តាលឱ្យរថយន្តរងការខូចខាត និងសម្ភារៈមួយចំនួនតិចតួចប៉ុណ្ណោះ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសទេ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន ចុះមកដល់ទីតាំងកន្លែងកើតហេតុ រួច ពិនិត្យ មើល ឃើញថា មិនមានការខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបឱ្យតៃកុងរថយន្តកូរ៉េឃ្លុប ហៅរថយន្តមួយគ្រឿងទៀតមកដឹកជញ្ជូនភេសជ្ជ:ចេញបន្តដំណេីរទៅមុខទៀត រួចម្ចាស់រថយន្តកូរ៉េឃ្លុប ក៏បានធ្វើការទំនាក់ទំនងទៅខាងរថយន្តស្ទូចឱ្យចុះមកស្ទូចយករថយន្តចេញពីកន្លែងកើតហេតុតែម្ដង៕ ដោយ ៖ ឆៃហួត





