តំបន់ប្រតិបត្តិការសឹករងកណ្តាល រៀបចំពិធីប្រកួតកីឡាបោះប៉េតង់ និងបាល់ទះ ដើម្បីអបអរសាទរ ខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីចូលរួមអបអរសាទរខួបលើកទី ៤១ នៃទិវាជ័យជម្នះ៧មក ( ៧ មការ ១៩៧៩ ៧មករា ២០២០) ខាងមុខ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំពិធីប្រគួតកីឡាបោះប៉េតង់ និងបាល់ទះ ដើម្បីអបសាទរទិវាជ័យជម្នះលើរបបប្រល័យពួជសាសន៍ នេះដោយមានការចូលរួមពី និងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងទីបញ្ជាការ។
ក្នុងឱកាសអញ្ជើញបើកការប្រគួត កីឡាបោះតង់ និងបាល់ទះ ដើម្បីអបអរសាទរខួបលើកទី ៤១ នៃទិវាជ័យជម្នះ៧មករា នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលបានលើកឡើងពី  ប្រវត្តិនៃការតស៊ូ បូជាសាច់ស្រស់ ឈាមស្រងស់ របស់ថ្នាក់ដឹកនាំជំនាន់មុនៗ រហូតទទួលបា មហាជ័យជំនះជាប្រវត្តិសាស្រ្តនេះ បានបើកឡើងនូវទំព័រ សករាជថ្មី នៃប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលធ្វើអោយយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ និងមាននូវការជឿជាក់ ចំពោះអនាគតដ៏រុងរឿងរបស់ខ្លួន។
ឯកឧត្តម មេបញ្ជាការបានថ្លែងបន្តថា: ការជួបជុំប្រគួតកីឡានេះឡើង ដើមី្បរំឮកនូវទិវាជ័យជំនះ ក្នុងស្មារតីគោរពដឹងគុណចំពោះវីរៈយុទ្ធជន យុទ្ធនារី និងអ្នកសេ្នហាជាតិ ដែល បានធ្វើពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង អាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។  ទោះបីរយៈពេល៤១ ឆ្នាំបានកន្លងទៅហើយនោះក៏ពិតមែន តែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យដ៏ធំធេងសម្រាប់ប្រជាជាតិ ខ្មែរគ្រប់ជំនាន់ ក៏ដូចមនុស្សជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក ។ ស្មារតីជ័យជម្នះ៧ មករា ស្ថិតស្ថេរ និងរស់រវើកជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ ព្រោះស្មារតី៧ មករា ជាពន្លឺបង្ហាញផ្លូវយើងទាំងអស់គ្នាឲ្យឆ្លងកាត់នូវគ្រប់ឧបសគ្គ លំបាកនានាឆ្ពោះទៅរកជ័យជម្នះគ្មានទីបញ្ចប់។
គួរបញ្ចាក់ផងដែរថា ពិធីប្រកួតកីឡាបោះប៉េតង់និងបាល់ទះ ដើម្បីអបអរសាទរ ខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅតំបន់ប្រតិបត្តិការសឹករងកណ្តាលនេះ ក៏មានការផ្តល់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡា ដែលទទួលបានជ័យជំនះ ពីឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងមានការជួបជុំហូបអាហារសាមគ្គី ដើម្បីអបអរសារទក្នុងឱកាសនៃការប្រគូតកីឡានេះផងដែរ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner