រថយន្តក្រុងផលិតនៅវៀតណាមចាប់ផ្តើមដឹកជញ្ជូនទៅហ្វីលីពីន តាមការបញ្ជាទិញ
អត្ថបទដោយ៖
Kien Sereyvuth
វៀតណាមបានដឹករថយន្តក្រុងចំនួន ១៥គ្រឿងដំបូង ទៅកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃចុងសប្តាហ៍។
ក្រុមហ៊ុនផលិត និងដំឡើងរថយន្តវៀតណាម THACO ថា រថយន្តក្រុងដែលបាននាំចេញទាំងនោះ សុទ្ធតែត្រូវបានរចនាឡើងវិញ បន្ទាប់ពីចំណាយពេលធ្វើតេស្តអស់ ៧ខែក្នុងប្រទេសហ្វីលីពីន ដើម្បីឲ្យស្របតាមស្តង់ដារ Euro 5។

រថយន្តក្រុងទាំងអស់ត្រូវបានដំឡើងនៅក្នុងតំបន់សេដ្ឋកិច្ច Chu Lai ក្នុងខេត្ត Quang Nam ប្រទេសវៀតណាម។ ក្រុមហ៊ុន THACO បានរំពឹងថានឹងអាចនាំចេញរថយន្តក្រុង ដល់ទៅចំនួន ២០០គ្រឿង ទៅកាន់ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០២០៕ធ.ដ

