១៨ វិច្ឆិកា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. កម្ពុជាត្រូវការថវិកាប្រមាណ ៤៨ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងចំនួន៣៣០ ក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់រយៈពេល ១០ឆ្នាំខាងមុខ – Swift News

២. ក្រុមហ៊ុនផលិតសំបកកង់រថយន្តនៅខេត្តស្វាយរៀង បានសាកល្បងនាំចេញសំបកកង់រថយន្តជាលើកដំបូង ទៅកាន់ទីផ្សារវៀតណាម ចំនួន ៨០គ្រាប់ – កម្ពុជាថ្មី

៣. សហគ្រាសធុនតូច និងមធ្យមជាង ៣០០ បានដាក់ពាក្យដើម្បីស្នើលក់ផលិតផលនៅលើគេហទំព័រពាណិជ្ជកម្មកម្ពុជា ដែលជាទីផ្សារអនឡាញដែលផ្តួចផ្តើមដោយក្រសួងពាណិជ្ជកម្ម – ខ្មែរថាមស៍

៤. ហ្វីលីពីន បានថ្កោលទោសចិនជុំវិញសកម្មភាពរបស់នាវាឆ្មាំសមុទ្រចិន ៣គ្រឿង ដែលបានរារាំង និងប្រើប្រាស់កាណុងបាញ់ទឹកទៅលើទូកផ្គត់ផ្គង់របស់ទីក្រុងម៉ានីលកាលពីថ្ងៃទី១៦ វិច្ឆិកានៅតំបន់ថ្មប៉ប្រះទឹក Second Thomas – CNN

៥. កោះតៃវ៉ាន់ បានបើកការិយាល័យតំណាងមួយនៅលីទុយអានី បើទោះជាមានការព្រមាន និងការជំទាស់ដាច់អហង្ការពីចិនក៏ដោយ – Reuters

ads banner