រដ្ឋសភាបើកសម័យប្រជុំពេញអង្គថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (Video Inside)

សម័យប្រជុំពេញអង្គរដ្ឋសភា គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥វិច្ឆិកាសប្តាហ៍នេះ ដើម្បីធ្វើការបោះឆ្នោតជ្រើស តាំងអនុប្រធានទី១រដ្ឋសភា និងសម្រេចសុពលភាពតំណាងរាស្ត្រម្នាក់ជំនួសកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល។ ការកំណត់សម័យប្រជុំពេញអង្គរដ្ឋសភានេះ បានធ្វើឡើងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាថ្ងៃ ទី២២ វិចិ្ឆកានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

កិច្ចប្រជុំពេញអង្គរដ្ឋសភាដែលនឹងមកដល់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នឹងផ្តោតលើរបៀបវារៈចំនួន៦៖

ទី១៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលកំពង់ធំ ជំនួស កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិលដែលទទួលមរណភាព។

ទី២៖ ការបោះឆ្នោតជ្រើសតាំងលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា។

ទី៣៖ ការបោះឆ្នោតជ្រើសតាំងលោកឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងបោះឆ្នោតជ្រើសតាំងលោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។

ទី៤៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹង យន្តការដោះស្រាយវិវាទ។

ទី៥៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ និងទី៦៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់ គ្រងឆ្នាំ ២០២០៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner