រយៈពេល២៤ម៉ោងចុងក្រោយនេះ កម្ពុជាឆ្លងកូវីដចំនួន៣៧ករណី (Video Inside)
តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ កាន់តែធ្លាក់ចុះថែមទៀតបើទោះបី ជាសប្តាហ៍កន្លងមកនេះ គឺជាសប្តាហ៍ដែលមានភាពអ៊ូរអរមានមនុស្សដើរលេងកំសាន្តតាមរមណីយដ្ឋានជាច្រើន ក៏ដោយ។ តួលេខឆ្លង២៤ម៉ោងចុងក្រោយនេះ មានចំនួន៣៧ករណីដែលថយចុះ ៤បើប្រៀបធៀបនឹងម្សិល មិញ ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៣៧ករណីកនោះ ការឆ្លង ក្នុងសហគមន៍ មាន ចំនួន៣២ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៥ករណីផងដែរ៕
កម្ពុជាគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ការឆ្លងសរុបទូទាំង ប្រទេសមានចំនួន១១ម៉ឺន៩ពាន់៩០៤នាក់, ចំណែកការ ព្យាបាលជាសះស្បើយមានចំនួន១១ ម៉ឺន ៦ពាន់២៨៦នាក់។តួលេខអ្នកឆ្លងកំពុងស្ថិតក្នុងមន្ទីរពេទ្យ គិតត្រឹមថ្ងៃ នេះ នៅសល់ចំនួន៣ពាន់៦១៨នាក់ទៀត។ ចំណែកការស្លាប់ថ្មីមានចំនួន៥នាក់ក្នុងនោះ អ្នកមិនបានចាក់វ៉ាក់ សាំងមានចំនួន៣នាក់ ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ពាន់៩០៥នាក់៕