រដ្ឋាភិបាលហ្វីលីពីនចេញបម្រាមហាមឃាត់សមាជិកព្រឹទ្ធសភាអាមេរិក០២រូបមិនអោយចូលប្រទេសខ្លួន

ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនបានធ្វើការហាមឃាត់សមាជិកព្រឹទ្ធសភាអាមេរិក០២រូបមិនអោយចូលប្រទេសខ្លួន ហើយថែមទំាងតម្រូវឱ្យជនជាតិអាមេរិកត្រូវតែមានទិដ្ឋាការ ឬ Visa មុននឹងចង់ចូលមកហ្វីលីពីន ក្នុងករណីដែលសហរដ្ឋអាមេរិកហាមឃាត់មន្ត្រីហ្វីលីពីនមានជាប់ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនសមាជិកព្រឹទ្ធសភាបក្សប្រឆាំងលោកស្រី លៃឡា ដឺ លីម៉ា ចូលក្នុងសហរដ្ឋអាមេរិក ។

ជាធម្មតាពលរដ្ឋអាមេរិក ដែលមានបំណងចូល ឬមកកម្សាន្តប្រទេសហ្វីលីពីនក្នុងរយៈពេល៣០ថ្ងៃ ឬតិចជាងនេះមិនចាំបាច់មានវីសាសម្រាប់ ការធ្វើដំណើរឡើយ បើសិនជាពួកគេមានលិខិតឆ្លងដែនអាមេរិកមានសុពលភាព ព្រមទាំងមានសំបុត្រយន្ដហោះទៅ និងមកមានសុពលភាព ។

យ៉ាងណាមិញ ការលើកឡើងរបស់អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន គឺលោក សាលវ៉ាដ័រ ផេណេឡូ ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាលើច្បាប់កញ្ចប់ថវិកាឆ្នាំ២០២០ ដែលរួមមានបញ្ចូលទាំងការដាក់បម្រាមចូលសហរដ្ឋអាមេរិក លើមន្ត្រីហ្វីលីពីនទាំង ឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការឃុំខ្លួនលលោកស្រី លីម៉ា ។ លោកស្រី លីម៉ា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារពីបទទាក់ទងនឹងគ្រឿងញៀន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧មកម្ល៉េះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner