ប្រមុខការពារជាតិអ៊ុយក្រែនអះអាងថា អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងទិញមីស៊ីលប្រឆាំងរថក្រោះបន្ថែមទៀតពីសហរដ្ឋអាមេរិក

អ៊ុយក្រែន៖ អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីទិញយកមីស៊ីលប្រឆាំងរថក្រោះឈ្មោះ Javelin បន្ថែមពីរទៀត នេះបើតាមអនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក Anatolii Petrenko ។

អនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនរូបនេះ បានបន្ថែមទៀតថា អំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៩នេះ ក្រសួងការពារជាតិអ៊ុយក្រែនបានសម្រេចចុះកិច្ចព្រមព្រៀងមួយ ដើម្បីទិញមីស៊ីលប្រឆាំងរថក្រោះ Javelin បន្ថែមទៀតពីសហរដ្ឋអាមេរិក ។ កាលពីខែតុលាកន្លងទៅ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខនៃក្រសួងការពារជាតិអាមេរិក បានប្រកាសថា អ៊ុយក្រែនទទួលបានការអនុញ្ញាតដើម្បីទិញមីស៊ីលសរុប១៥០ដើម ក្នុងតម្លៃជិត៤០លានដុល្លារពីអាមេរិក ។

ដោយឡែកកាលពីខែមេសា ឆ្នាំ២០១៨ អ៊ុយក្រែនទទួលបានមីស៊ីល Javelin ជាលើកដំបូង ក្រោយទិញក្នុងតម្លៃខ្ទង់៤៧លានដុល្លារ ដែលវាជាផលិតផលរួមរបស់ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Raytheon និង Lockheed Martin ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner