រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីអះអាងពីការដាក់ពង្រាយកាំជ្រួចនុយក្លេអ៊ែរ ដែលអាចហោះលឿនជាងសំឡេង២៧ដង

រុស្ស៊ី៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក សឺហ្គី ស៊យហ្គូ នៅថ្ងៃសុក្រនេះ បានរាយការណ៍ទៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា សព្វាវុធឆ្លងអន្តរទ្វីបថ្មីមួយដែលអាចហោះលឿនជាងសំឡេងដល់ទៅ២៧ដង គឺអាចប្រើការបានពេញលេញហើយ ។

ក្រោយមកលោក ស៊យហ្គូ បាននិយាយអំឡុងការតេទូរស័ព្ទខុនហ្វើរិនជាមួយក្រុមមេដឹកនាំយោធារុស្ស៊ីថា លោកសូមអបអរសាទរលោក ពូទីន ចំពោះព្រឹត្តិ ការណ៍ដ៏សំខាន់នេះសម្រាប់យោធា និង ប្រទេសជាតិទាំងមូល ។ ទន្ទឹមគ្នា ប្រធា នកងកម្លាំងមីស៊ីលយុទ្ធសាស្រ្ត លោកឧត្តមសេនីយ៍ សឺហ្គី ការ៉ាកាយ៉េវ បាននិយាយអំឡុងការតេទូរស័ព្ទខុនហ្វើរិនដែរថា សព្វាវុធថ្មី Avangard នឹងត្រូវដាក់ឱ្យបំពេញភារកិច្ចជាមួយអង្គភាពមួយនៅតំបន់ អូរីនបឺក នៅជួរភ្នំ អ៊ុយរ៉ាល់ខាងត្បូង ។

បើតាមប្រធានាធិបតីរុស្ស៊ី សព្វាវុធលឿនជាងសំឡេងឈ្មោះ Avangard នេះ គឺជារបកគំហើញខាងបច្ចេកវិជ្ជា ដែលអាចប្រៀបធៀបបានទៅនឹងការបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់របស់សូវៀតក្នុងឆ្នាំ១៩៥៧ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner