ចិនបាញ់កាំជ្រួចរ៉ុក្តែតដ៏ធំបំផុតលើពិភពលោក ដែលផ្ទុកផ្កាយរណបសម្រាប់បេសកកម្មភពអង្គារឆ្នាំ២០២០

ចិន៖ នៅក្នុងការបោះជំហានដ៏សំខាន់មួយ សម្រាប់បេសកកម្មទៅកាន់ភពព្រះអង្គារនៅឆ្នាំ២០២០ខាងមុខនេះ ប្រទេសចិននៅក្នុងថ្ងៃសុក្រនេះបានបាញ់កាំជ្រួចរ៉ុក្តែតដ៏ធំបំផុតលើពិភពលោកដែលផ្ទុកផ្តាយរណប។
សារព័ត៌មានចិន CGTN បានចុះផ្សាយថា គ្រាប់រ៉ុក្កែត Long March 5 ដែលផ្ទុកផ្តាយរណបស្រាវជ្រាវ ត្រូវបានបាញ់បង្ហោះចេញពីតំបន់បាញ់សាកល្បងផ្តាយរណបWenchang នៅកោះ ហៃណាន់ ភាគខាងត្បូងប្រទេសចិន ។

បន្ទាប់ពីត្រូវបានបាញ់បង្ហោះ ផ្កាយរណប Shijian 20 នេះ ត្រូវបានបញ្ជូនទៅក្នុងគន្លងផែនដីដូចតាមការគ្រោងទុក ។ ប្រភពបានឱ្យដឹងថា ការបាញ់រ៉ុក្កែតផ្ទុកផ្តាយរណបនេះ គឺជាការសាកល្បងបច្ចេកវិទ្យាសំខាន់ៗ ដែលទាក់ទងនឹងបេសកកម្មអវកាសនៅពេលអនាគត ។

គួរបញ្ជាក់ផងដែរថា ការបាញ់បង្ហោះប្រកបដោយជោគជ័យនេះ គឺជាផ្នែកសំខាន់នៃផែនការប្រកបដោយមហិច្ឆតារបស់ចិន សម្រាប់បេសកកម្មទៅកាន់ភពក្រហម ឬ ភពអង្គារនៅឆ្នាំក្រោយ ក៏ដូចជាការសង្ឃឹមថា នឹងមានស្ថានីយអវកាសមានមនុស្សប្រចាំការមួយនៅឆ្នាំ២០២២ខាងមុខនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner