អង្គការសហប្រជាជាតិ៖ ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់គ្រួសារកំពុងធ្លាក់ក្នុងភាពក្រីក្រ
អត្ថបទដោយ៖
ធី ដា
បរទេស៖ អង្គការសហប្រជាជាតិកំពុងប្រកាសអាសន្នសម្រាប់អាហ្វហ្គានីស្ថាន ខណៈដែល ២២ភាគរយនៃចំនួនប្រជាជនរបស់ប្រទេសនេះរួចទៅហើយបានកៀកទៅជិតគ្រោះទុរភិក្ស ហើយ ៣៦ភាគរយទៀតប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ស្របពេលគ្រួសាររាប់ពាន់កំពុងស្រេកឃ្លាន។
សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានកំពុងជួបការលំបាករួចទៅហើយ មុនពេលការកាន់កាប់អំណាចជាថ្មីរបស់ក្រុមតាលីបង់ ប៉ុន្តែបន្ទាប់ពីការផ្លាស់ប្តូរអំណាចរួចមក ជំនួយអន្តរជាតិ និងសេវាកម្មផ្សេងទៀតត្រូវបានបញ្ឈប់។
ឥឡូវនេះ គ្រួសារជាច្រើនកំពុងតម្រង់ជួរសម្រាប់អាហារ និងសាច់ប្រាក់ពីកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ និងស្វែងរកវិធីធ្វើការ ទទួលបានអាហារ និងការស្នាក់នៅយ៉ាងកក់ក្តៅ៕ ប្រភព៖ CGTN
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕