គ្រាប់ក្រវាញបៃតងមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ដែលគេលក់បាន ៩០ដុល្លារក្នុង ១គីឡូក្រាម

អត្ថបទដោយ៖
AMS OneMinute

គ្រាប់ក្រវាញបៃតងនេះ ច្រើនដាំនៅក្នុងស្រុក Idukki ក្នុងទីក្រុង Kerala នៃប្រទេសឥណ្ឌាហើយមានរសជាតិផ្អែម និងក្លិនឈ្ងុយ។ គេចម្រាញ់ចេញពីផ្លែក្រវាញតូចៗ ដែលមានគ្រាប់ខ្មៅជាច្រើននៅខាងក្នុង។ ផ្លែក្រវាញឆៅទម្ងន់ ៦គីឡូក្រាមអាចផ្ដល់គ្រាប់បាន១ គីឡូក្រាម។

កសិករចំណាយពេល ៣ឆ្នាំ ដើម្បីឱ្យដើមក្រវាញលូតលាស់ល្អ ហើយអាចប្រមូលផលបាន។ ការប្រមូលផលអាចចាប់ផ្ដើមពីខែកក្កដាដល់ខែកុម្ភៈនៃឆ្នាំថ្មី។ កម្មករត្រូវបានបណ្តុះបណ្តាលយ៉ាងតិច ៦ខែជាមួយកសិករដែលមានបទពិសោធន៍ ដើម្បីស្វែងយល់ពីរបៀបកំណត់ថា ផ្លែមួយណាអាចបេះបាន។ កសិករប្រមូលផលបាន ១០ផ្លែជាមធ្យមពីដើមក្រវាញមួយ។

គេចំណាយពេល ១៨ម៉ៅងក្នុងការសម្ងួតផ្លែដែលបេះបាននោះ។ ផ្លែនីមួយៗត្រូវបានចាត់ថ្នាក់ដោយផ្អែកលើទំហំ ទម្ងន់ និងពណ៌របស់វា។ បច្ចុប្បន្ន កសិករទទួលរងការខាតបង់ច្រើនក្នុងការប្រមូលផល ដោយសារខ្យល់ព្យុះ ទឹកជំនន់ ភ្លៀង និងអាកាសធាតុមិនទៀងទាត់ដោយសារបម្រែបម្រួលអាកាសធាតុ។

🎥 Business Insider

ads banner