គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនឹងបិទបញ្ចប់ឆ្នាំសិក្សា២០២០-២០២១ត្រឹមថ្ងៃទី១៨ខែធ្នូ

រាជធានីភ្នំពេញ៖នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១នេះក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងមួយស្តីការបិទបញ្ចប់ឆ្នាំសិក្សា២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនៅត្រឹមថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានលើកឡើងដោយតម្រូវឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរៀបចំការប្រឡងឆមាសទី២ នៅមុនដំណាច់ឆ្នាំសិក្សា ហើយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរៀបចំការប្រជុំបូកសរុបលទ្ធផលដំណាច់ឆ្នាំសិក្សានៅក្រោយថ្ងៃ ទី១៨ ខែធ្នូ និងមុនដំណើរការឆ្នាំសិក្សាថ្មី។

ក្រសួងបានបញ្ជាក់ដែរថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវចាប់ផ្ដើមយុទ្ធនាការចុះឈ្មោះចូលរៀនសម្រាប់ កុមារដែលមានអាយុ ៦ឆ្នាំ ឬ ៧០ខែ យ៉ាងតិច (គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២) និងកុមារ ដែលបានបោះបង់ចោលការសិក្សា ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ ក្រោមការសហការនិងគាំទ្រពីគណៈកម្មការទ្រទ្រង់/គ្រប់គ្រងគ្រឹះស្ថានសិក្សាអាជ្ញាធរដែនដី សហគមន៍ មាតាបិតា អ្នកអាណាព្យាបាលសិស្ស។ក្រៅពីនេះគណៈគ្រប់គ្រងសាលា គ្រូទទួលបន្ទុកថ្នាក់ ត្រូវរៀបចំបញ្ជីឈ្មោះសិស្សឡើងថ្នាក់ ត្រួតថ្នាក់ បោះបង់ ការសិក្សា សិស្សផ្ទេរចូលសម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃទី១៣ ខែធ្នូ តទៅ៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner