ឆេះបន្ទប់ជួលមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ ផ្អេីលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍

អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖  អគ្គិភ័យមួយបានឆាបឆេះបន្ទប់ជួលប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនាំគ្នាដងទឹកជះពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ។ 
   ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៣  ខែវិច្ឆិកា  ឆ្នាំ២០២១  នៅចំណុចបន្ទប់ជួលលេខ២  ក្នុងភូមិចំការឪឡឹក១  សង្កាត់កាកាបទី១  ខណ្ឌពោធិ៍សែនជ័យ   រាជធានីភ្នំពេញ ។ 
  បេីតាមប្រភពព័ត៌មានបានឱ្យដឹងថា  មុនពេលកេីតហេតុអ្នកជួលបន្ទប់ស្នាក់នៅបានចាក់សោខាងក្រៅចាកចេញទៅធ្វេីការបាត់ ។ លុះមកដល់វេលាកេីតហេតុខាងលេីស្រាប់តែមានផ្សែងហុយចេញពីបន្ទប់លេខ២នោះ យ៉ាងសន្ធោសន្ធៅនិងបង្កជាអណ្តាតភ្លេីងចេញមកក្រៅ ។ ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរក៏នាំគ្នាវាយសោទម្លុះចូលយកទឹកជះពន្លត់តែគ្រប់គ្រងមិនបានព្រោះអណ្តាតភ្លេីងឆេះឡេីងខ្លាំងនិងគ្មានឧបករណ៍គ្រប់គ្រាន់សម្រាប់ពន្លត់អគ្គិភ័យខាងលេីក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហើយសមត្ថកិច្ចមូលដ្ឋានក៏រាយការណ៍បន្តទៅសមត្ថកិច្ចពន្លត់អគ្គិភ័យរាជធានីភ្នំពេញចុះមកធ្វើអន្តរាគមន៍ភ្លាមៗ។ 

ប្រភពដដែលបានបន្តថា បន្ទប់មកគេឃេីញរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងរបស់ស្នងការដ្ឋាននគរបាលរាជធានីមកដល់និងបានប្រេីប្រាស់អស់ទឹកចំនួន៤គ្រឿងទើបភ្លើងរលត់ទៅវិញទាំងស្រុងដោយមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ហេីយក៏មិនរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដទៃទៀតដែរ គឺខូចខាតតែសម្ភារក្នុងផ្ទះមួយចំនួនតែប៉ុណ្ណោះ។
សមត្ថកិច្ចបានសន្និដ្ឋានថា គ្រោះអគ្គិភ័យខាងលេីបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner