អភិបាលខេត្តបាត់ដំបង អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរក្នុងការបង់សេវាប្រមូលសំរាមឲ្យទៅក្រុមហ៊ុនប្រមូលសំរាមដើម្បីសោភ័ណ្ឌភាពស្អាតនៅក្នុងទីក្រុង

       ក្នុងឱកាសប្រារព្វនូវទិវាអនាម័យបរិស្ថានជាតិ ២៣ខែវិច្ឆិកាឆ្នាំ២០២១ក្រោមប្រធានបទ៖ “ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ”នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកានេះ ឯកឧត្តម សុខ លូ បានថ្លែងថា៖ការប្រារព្វទិវាថ្ងៃនេះគឺជាការដាស់តឿនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុស្ស និងប្រជាពលរដ្ឋទូទៅទាំងអស់ត្រូវមានការភ្ញាក់រលឹកនិងត្រូវគិតគូរយកចិត្តទុកដាក់ឡើងវិញ ចំពោះបញ្ហាបរិស្ថាន ក្នុងខេត្ត។

       លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានថ្លែងពីគោលបំណង និងសារៈប្រយោជន៍ដ៏សំខាន់ក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ ក្នុងថ្ងៃនេះថា៖        

     ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា៖ការបា្ររព្ធពិធីទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា២០២១ នៅថ្ងៃនេះ គឺវាគ្រាន់តែជាការក្រើនរំលឹកនិងធ្វើការដាស់តឿនឲ្យខ្លួនយើងម្នាក់ៗនិងទាំងអស់គ្នា ត្រូវចូលរួមឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើអោយទីក្រុងយើងបានស្អាត។ហើយទិវានេះក៏មិនបានបានស្អាតរហូតនោះទេ។គឺវាតម្រូវឲ្យបងប្អូនទាំងអស់គ្នា ត្រូចូលរួមសំអាតអនាម័យ និង ប្រមូលសំរាម ឱ្យអស់ពីក្នុងក្រុងរបស់យើង ដើម្បីឲ្យឆ្លើយតបទៅនិងប្រធានបទ “ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ” ដែលទាំងអស់គ្នាកំពុងតែប្រារព្វនេះ។

      ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងក៏បានថ្លែងអំពាវនាវដល់អាជ្ញាធរ ដល់គ្រប់ស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវតែមានការគិតគូរឡើងវិញជាបន្ទាន់ ចំពោះបញ្ហាអនាម័យនិងបរិស្ថានក្នុងទីប្រជុំជនខេត្ត ក្រុងស្រុកនីមួយៗឲ្យបានត្រឹមត្រូវម៉ត់ចត់ និងចាត់វិធានការជាបន្ទាន់ ចំពោះបញ្ហាបរិស្ថាន ដោយត្រូវយកសំរាមចេញឱ្យអស់ពីទីក្រុងនិងទីប្រជុំជន ខណៈទីក្រុងបាត់ដំបងយើងបច្ចុប្បន្ននេះ កំពុងតែប្រឈមជាមួយនឹងបញ្ហាសំរាមនេះ។

       សូមបញ្ជាក់ផងដែរថា៖ កន្លងទៅនេះ  រដ្ឋបាលក្រុងបាត់ដំបង ធ្លាប់បានប្រតិកម្មចំពោះការយឺតយ៉ាវរបស់ក្រុមហ៊ុនស៊ីនទ្រី ក្នុងការប្រមូលសម្រាម ដែលបានធ្វើឲ្យការប្រមូលនិងដឹកជញ្ជូនសំរាម មិនបានទាន់ពេលវេលា និង មានភាពយឺតយ៉ាវ មធ្យោបាយក្នុងការប្រមូលសម្រាម មិនសមស្របទៅតាមទំហំការងារ បណ្ដាលឱ្យសំរាមក្នុងទីប្រជុំជន ក្នុងក្រុងមានការកកស្ទះ ស្អុយរលួយសម្រាម នៅតាមទីសាធារណៈបង្កការថ្នាំងថ្នាក់យ៉ាងខ្លាំងពីប្រជាពលរដ្ឋជាមួយគ្នានោះផងដែរ ឯកឧត្តម សុខ លូ ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្តក្នុងការបំពេញនូវកាតព្វកិច្ចពីការបង់ថ្លៃសេវាប្រមូលសំរាម ដែលបានដាក់ចេញដោយអាជ្ញាធរ និងពីការចាត់ចែង របស់ក្រុមហ៊ុនប្រមូលសំរាម ដើម្បីធ្វើឱ្យទីក្រុងបាត់ដំបងយើងបានស្អាត និងមានសោភ័ណ្ឌភាព កាន់តែល្អស្រស់ស្អាតឲ្យសក្តិសមជាទីក្រុង ដែលជាប់ចំណាត់ថ្នាក់ផ្ការំដួល៣ទង កន្លងមក។   ( អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner