ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ ៧១C

អត្ថបទដោយ៖
AMS OneMinute
  • អ្នករៀបអាពាហ៍ពិពាហ៍នានា គួរថត Pre-Wedding នៅតាមស្ពានឆ្លងទន្លេ ហើយកុំភ្លេចស្ពានភ្ជាប់និស្ស័យ
  • ស្ត្រីឆ្លងទន្លេខ្លះបានរងគ្រោះដល់អាយុជីវិតព្រោះតែគ្មានស្ពាន
  • នយោបាយផ្តល់អាទិភាពលើទឹក ផ្លូវ ភ្លើង និងមនុស្ស តាំងពីឆ្នាំ១៩៨៧ នៅតែជានយោបាយត្រឹមត្រូវសម្រាប់កសាងកម្ពុជា
  • ទីតាំងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ជាតំបន់សមរភូមិសង្គ្រាម ជាតំបន់ទម្លាក់គ្រាប់បែក
  • តម្លៃសាំងឡើងថ្លៃជាបញ្ហាសកល មិនមែនជាបញ្ហាតែកម្ពុជានោះទេ
  • រអ៊ូរឿងសាំងឡើងថ្លៃ តែឱកាសបុណ្យអុំទូក មនុស្សដើរលេងយ៉ាងចង្អៀត
  • មិត្តចិនបានជួយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមានប្រវែងសរុបរហូតដល់ទៅជាង ៣ពាន់គីឡូម៉ែត្រ
  • នយោបាយអាទិភាពរបស់សម្តេច គឺមានផ្លូវដើរ មានស្ពានឆ្លង មានមន្ទីរពេទ្យ មានសាលារៀន
  • បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ ទុកឱ្យព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដឹកនាំ មិនដឹងថា កម្ពុជារីកចម្រើនដល់ណានោះទេ?
  • សមត្ថភាពកសាងនៅសម័យសង្គមរាស្ត្រនិយម គឺអស្ចារ្យណាស់ តែសមិទ្ធផលកម្ពុជា មាននាពេលបច្ចុប្បន្ន គឺជាសមិទ្ធផលដែលទើបកើតមានក្រោយរបបខ្មែរក្រហម
  • សង្គ្រាមនៅកម្ពុជាវាយបំផ្លាញតែស្ពាន ខុសពីសង្គ្រាមនៅវៀតណាម អត់មានវាយកម្ទេចស្ពានទេ
  • ការយកជីវិតរបស់សម្តេចតេជោជាដើមទុន បានធ្វើឱ្យកម្ពុជានាំមកនូវការបិទបញ្ចប់ភ្លើងសង្គ្រាម និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន
  • ទោះក្នុងតម្លៃណាក៏ដោយ ហើយត្រូវបន្តអាណត្តិសម្តេចប៉ុន្មានអាណត្តិទៀត គឺសម្តេចនៅតែធ្វើរហូត មិនឱនក្បាលឱ្យនរណាមកបំផ្លាញសុខសន្តិភាព និងជីវិតពលរដ្ឋកម្ពុជានោះឡើយ
  • ការសាងសង់ផ្លូវ និងស្ពាន មិនមែនសម្រាប់សម្តេចធ្វើដំណើរនោះទេ តែជាការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ
  • វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាចំណាយថវិកាជាតិប្រមាណ ២ ៣០០លានដុល្លារ
  • ក្នុងនាមជាមេដឹកនាំរបស់ជាតិ សម្តេចមិនអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋស្លាប់ ដោយមិនដាក់ចេញវិធានការចាំបាច់មួយចំនួននោះទេទោះត្រូវគេរិះគន់
  • ជនជាតិកម្ពុជាបាននាំគ្នាទៅចាក់វ៉ាក់សាំងរហូតដល់ជាង១៤លាននាក់ ទោះបីគេបំភ័យថាវ៉ាក់សាំងចាក់ទៅស្លាប់
  • វ៉ាក់សាំងនៅកម្ពុជាបានដើរដល់ទីជនបទ និងដល់កុមារ ហើយអត់មានប្រកាន់និន្នាការនយោបាយ
  • ព្រះមហាក្សត្រ និងព្រះមហាក្សត្រី គឺជាប្រភពលើកទឹកចិត្តដ៏ធំសម្រាប់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
  • កម្ពុជាស្វាគមន៍រាល់ការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងនានានៅកម្ពុជា ដើម្បីកុំឱ្យគេនិយាយថា កម្ពុជាពឹងតែចិន
  • នៅកម្ពុជា អត់មានអ្នកទោសនយោបាយ មានតែអ្នកនយោបាយជាប់ទោស
  • សម្តេចកាន់តំណែងនាយករដ្ឋមន្ត្រីបានយូរ ព្រោះតែសម្តេចមិនក្បត់រាជានិយម
  • ការប្រមូលផ្តុំកម្លាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មិនត្រូវធ្វើឱ្យអាក់ខានដល់ការផ្តល់សេវារដ្ឋបាលនោះទេ
  • ក្រោមហេតុផលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មេឃុំមួយចំនួនម៉ោង៩ មិនទាន់ដល់សាលាឃុំ
  • សម្តេចនឹងអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនាទីក្រុងដាវូស ប្រទេសស្វីស នៅថ្ងៃទី១៧-២២ ធ្នូ ២០២១។
ads banner