រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៣៩ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន៣៩ករណី។ តួលេខនេះ បានកើនឡើង២ករណី បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មី ចំនួន៣៩ករណីនោះ ការឆ្លងចូលក្នុងសហគមន៍ មានចំនួន៣៣ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន ៦ករណីផងដែរ។

កម្ពុជាគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ការឆ្លងសរុបទូទាំង ប្រទេសមានចំនួន១១ម៉ឺន៩ពាន់៩៤៣នាក់, ចំណែកការ ព្យាបាលជាសះស្បើយមានចំនួន១១ម៉ឺន៦ពាន់៣២០នាក់។ តួលេខអ្នកឆ្លងកំពុងស្ថិតក្នុងមន្ទីរពេទ្យ គិតត្រឹមថ្ងៃ នេះ នៅសល់ចំនួន៣ពាន់៦២៣នាក់ទៀត។ ចំណែកការស្លាប់ថ្មីមានចំនួន៤នាក់ក្នុងនោះ អ្នកមិនបានចាក់វ៉ាក់ សាំងមានចំនួន២នាក់ ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ពាន់៩០៩នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner