រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង៩ពាន់៤៨៦ (Video Inside)

តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងនេះ បានកើនឡើងវិញបន្ទាប់ពីការឈប់សម្រាក ៣ថ្ងៃនៃបុណ្យអុំទូក។ ចំនួនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងនៅថ្ងៃទី២៣វិច្ឆិកានេះ មានចំនួន ៩ពាន់៤៨៦ នាក់ បើប្រៀបធៀបនឹងម្សិលមិញមានចំនួនតែ៣៦៤នាក់នោះទេ។

យោងតាមក្រសួងសុខាភិបាលតួលេខនៃចំនួនសរុបចាក់លើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិ កា បានកើនដល់ ១៤លាន១សែន៣៤នាក់។ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន ១៣លាន២សែន ៤ម៉ឹន៦ពាន់៣០៥នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន៧ម៉ឺន២ពាន់៥៥៩នាក់, ការ ចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៨សែន១ពាន់៥៥៩នាក់, ចំណែកការចាក់ លើកុមារអាយុពី៦ដល់១១ឆ្នាំ មានចំនួន១លាន៩សែន៧ម៉ឺន៤ពាន់៦០៦នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២សែន៥ម៉ឺន១ពាន់៣១០នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី២៣ វិច្ឆិកា បានចំនួន ២លាន១សែន៥ម៉ឺន៦ពាន់៩៣០នាក់ ។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ ទូទាំងប្រទេសវិញ គិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការ ចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៨,១៣% ហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner