កម្ពុជានិងចិនចុះអនុស្សារណៈជម្រុញការធ្វើពាណិជ្ជកម្មរយៈពេលវែង (Video Inside)

កម្ពុជា-ចិន បានចុះអនុស្សរណៈយោគយល់គ្នាមួយដែលជំរុញការធ្វើពាណិជ្ជកម្មរយៈពេលវែង។ ការចុះអនុស្ស រណៈយោគយល់គ្នានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២១ រវាង រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្ម លោក ប៉ាន សូរស័ក្តិ និងនាយកក្រុមសម្ព័ន្ធត្រួតពិនិត្យនិងបញ្ជាក់គុណភាពរបស់ចិនហៅកាត់ថា CCIC គឺលោក ស៊ូ ហ្សឹងតឺ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម «អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារក្របខណ្ឌ សម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការ រយៈពេលវែង សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន»។

អនុស្សរណៈនេះ ត្រូវគេបញ្ជាក់ថា មានគោលដៅធានានូវគុណភាព សុវត្ថិភាពផលិតផលនាំចេញ-នាំចូល និង បង្កើតយន្តការសម្រាប់តាមដានប្រភពនៃផលិតផល ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិង សេដ្ឋ កិច្ច រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការលុបបំបាត់របាំងពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីឱ្យបានកាន់តែប្រសើរ និងបម្រើឱ្យផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner