ប្រធានាធិបតីចិនជំរុញអោយលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នូវប្រព័ន្ធដឹកជញ្ជូនយោធា

អត្ថបទដោយ៖
ធី ដា

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធ្វើការអំពាវនាវអោយកងកម្លាំងប្រដាប់អាវុធលើកកម្ពស់ការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទំនើបៗប្រកបដោយគុណភាពខ្ពស់។ ប្រធានាធិបតីចិនរូបនេះបានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចាប់តាំងពីសមាជជាតិ CPC លើកទី១៨ ក្នុងឆ្នាំ២០១២ ឃើញថា ផ្នែកដឹកជញ្ជូនយោធាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន និងការបំពេញបេសកកម្មរបស់ពួកគេ។

លោក ស៊ី បានបង្ហាញពីក្តីសង្ឃឹមរបស់លោកចំពោះការពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទំនើប និងប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិទំនើបសម្រាប់កងកម្លាំងប្រដាប់អាវុធ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់ការសម្រេចបាននូវគោលដៅដែលបានកំណត់សម្រាប់ ១០០ ឆ្នាំនៃកងទ័ពរំដោះប្រជាជនប្រជាជននៅឆ្នាំ ២០២៧។

សូមជម្រាបថា លោក ស៊ី ជីនពីង ដែលក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មាការយោធាមជ្ឈិមបានធ្វើការកត់សម្គាល់ខាងលើនេះ នៅក្នុងការណែនាំរបស់លោកទៅកាន់កិច្ចប្រជុំ ស្តីពីប្រព័ន្ធដឹកជញ្ជូនយោធាដែលធ្វើឡើងនៅក្នុងរដ្ឋធានីប៉េកាំង ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារសប្តាហ៍នេះ៕ ប្រភព៖ ស៊ីនហួរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner