មន្រ្តីជាន់ខ្ពស់ចិន៖ ទីក្រុងប៉េកាំងមានឆន្ទៈជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព នៃទំនាក់ទំនងយោធារវាងចិន-សហរដ្ឋអាមេរិក

ប៉េកាំង៖ ក្រសួងការពារជាតិចិនលើកឡើងថា យោធាចិនមានឆន្ទៈក្នុងការធ្វើការងាររួមគ្នាជាមួយយោធាអាមេរិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខាមាលភាព និងស្ថិរភាពនៃការអភិវឌ្ឍផ្នែកទំនាក់ទំនងរវាងចិន-អាមេរិក ព្រមទាំងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ និងពិភពលោក។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានស្នើសុំឱ្យធ្វើការអត្ថាធិប្បាយអំពីទំនាក់ទំនងនាពេលអនាគតរវាងយោធាចិន និងសហរដ្ឋអាមេរិក បន្ទាប់ពីជំនួបពិភាក្សាតាមវីដេអូរវាងប្រធានាធិបតីប្រទេសទាំងពីរ។ លោក Wu បាននិយាយថា ប្រទេសចិនតែងតែឱ្យតម្លៃលើទំនាក់ទំនងយោធារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ហើយមានឆន្ទៈរក្សាទំនាក់ទំនង និងការប្រាស្រ័យទាក់ទងជាមួយភាគីអាមេរិក។

ប៉ុន្តែជាមួយនឹងគោលការណ៍ដែលថា អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្នូលរបស់ចិន គឺមិនអាចរំលោភបានឡើយ។ ជាពិសេសជុំវិញបញ្ហាកោះតៃវ៉ាន់វិញ អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះបានព្រមានថា គ្មានកន្លែងសម្រាប់សម្រុះសម្រួលគ្នាឡើយ ហើយសហរដ្ឋអាមេរិកក៏មិនគួរមានការបំភាន់ណាមួយអំពីរឿងនេះដែរ៕ ប្រភព៖ CGTN

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner