នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ បង្រ្កាបចាប់ខ្លួនជនសង្ស័យ ០៣នាក់ប្រើប្រាស់គ្រឿងញៀនលួចគាស់ទម្លុះទម្លាយយកម៉ូតូ ០២គ្រឿងនៅទួលសង្កែ

ភ្នំពេញ៖នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ១ ចេញស្រាវជ្រាវបង្រ្កាបមុខសញ្ញាជនសង្ស័យប្រើប្រាស់គ្រឿងញៀន០៣នាក់ដែលចូលធ្វើសកម្មភាពគាស់ទម្លុះទម្លាយទ្វារបន្ទប់ជួលសម្រាប់ដាក់ម៉ូតូនៅទួលសង្កែយកម៉ូតូ ០២គ្រឿងបានសម្រេចខណៈជនរងគ្រោះទុកម៉ូតូនៅបន្ទប់ខាងមុខកាំជណ្តើរឡើងទៅសម្រាកនៅបន្ទប់ជួលខាងលើ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើង ក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ ប្រាប់ឱ្យដឹងថា៖ការបង្រ្កាបចាប់ខ្លួនជនសង្ស័យ០៣នាក់នេះបន្ទាប់ពីម្ចាស់ម៉ូតូជាជនរងគ្រោះឈ្មោះស្រួយ រដ្ឋា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ក្រុម៧ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ០១ ។ក្រោយពីទទួលពាក្យបន្តឹងនេះហើយ លោកក៏បានបញ្ជាទៅកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌចុះសហការជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទទួលសង្កែ១ ក្នុងនោះកម្លាំងក៏បានឆែកត្រួតពិនិត្យកាមរ៉ាសុវត្ថិភាពនឹងបានកំណត់មុខសញ្ញាជនសង្ស័យហើយនៅវេលាម៉ោង០១យប់អធ្រាត្រថ្ងៃទី២៦ ខែវិច្ឆិកា ឈានទៅបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើបានទាំងអស់នៅចំណុចផ្លូវរថភ្លើងក្រុមទី៩ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញនិងបានដកហូតម៉ូតូ០១គ្រឿងម៉ាកស៊ុយសូគីនិចពណ៌សដែលជនសង្ស័យជិះធ្វើសកម្មភាព និងដកហូតវត្ថុតាងដែកកែច្នៃសំប៉ែតចុងស្រួចចំនួន០១ ជាឧបករណ៍សម្រាប់កាច់សោរកម៉ូតូ។

លោកវរសេនីយ៍ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវប្រាប់ឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ឈ្មោះ១/ សៀង ស្រាន់ ភេទប្រុស អាយុ២៩ឆ្នាំ គ្មានមុខរបរ ពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ (មានសារធាតុញៀន)២/លី សៀង ភេទប្រុសអាយុ២៨ឆ្នាំគ្មានមុខរបរ ពិតប្រាកដ មានទីលំនៅបន្ទប់ជួលក្រុម៩ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ៣/ជនសង្ស័យឈ្មោះអ៊ុក មករា ភេទប្រុសអាយុ៣១ឆាំ្ន គ្មានមុខរបរពិតប្រាកដ មានទីលំនៅបន្ទប់ជួល ចំណុចផ្លូវរថភ្លើង ក្រុម៩ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសាធាតុញៀន) បានឆ្លើយសារភាពទទួលកំហុសថាពួកគេពិតជាបានធ្វើសកម្មភាពចូលគាស់ទ្វារបន្ទប់ជួលនៅចំណុចខាងលើនឹងបានលួចម៉ូតូជនរងគ្រោះចំនួន០២គ្រឿងគឺម៉ូតូ០១គ្រឿងម៉ាកហុងដាស្គុបពីពណ៌ក្រហមសេរីឆ្នាំ២០១៨និង០១គ្រឿងទៀតម៉ាកហុងដាMSX ពណ៌ស ពិតប្រាកដមែន ហើយម៉ូតូទាំងនេះបានយកទៅលក់បាត់អស់ហើយ។កម្លាំងជំនាញព្រហ្មទណ្ឌបន្តស្រាវជ្រាវករណីនេះបន្ថែមទៀត។

លោកអធិការនគរបាលខណ្ឌប្ញស្សីកែវ បញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យទាំង០៣នាក់ខាងលើរួមនឹងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner