ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពីដំណើរផ្លូវរយៈពេល៩ឆ្នាំ របស់ ស.ស.យ.ក.

នៅលើគេទំព័រ Facebook របស់ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរមកយ៉ាងវែងឆ្ងាយ ហើយក៏សម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់ជាតិមាតុភូមិ។ ក្នុងរយៈពេល ៩ ឆ្នាំចុងក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើនការទទួលស្គាល់យ៉ាងទូលំទូលាយនូវកិត្តិនាមរបស់ខ្លួន ទាំងក្នុង និងក្រៅប្រទេស និងមានការទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំ សាធារណៈជន ជាពិសេសយុវជន តាមរយៈសកម្មភាពរបស់ខ្លួន។ ការចូលរួមរបស់សមាជិក សមាជិក ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស បានធ្វើអោយ ស.ស.យ.ក. ក្លាយជានិមិត្តរូបនៃវេទិកាជំរុញមោទកភាពជាតិ។

ឯកឧត្តម ថែមទាំងបានបញ្ជាក់ពី ការផើ្តមចេញពីកិច្ចការងារសម្រាប់យុវជន ស.ស.យ.ក. បានក្លាយជាវេទិកាមួយដែលផ្តល់ឱកាសដល់យុវជនគ្រប់រូបដែលមានចិត្ត និងគោលបំណងដូចគ្នាក្នុងការផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner