ឯកឧត្តម លី ធុជ បានដឹកនាំប្រមុខការទូតរងនៃអូស្រ្តាលី និងតំណាងUNDPប្រចាំកម្ពុជា ចុះពិនិត្យមើលចម្ការមីននិងស្វែងយល់ ពីសកម្មភាព នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង (មានវីដេអូ)

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បាន ដឹក នាំ តំណាងម្ចាស់ជំនួយ នៃប្រទេសអូស្ត្រាលី និង តំណាងUNDP ប្រចាំកម្ពុជា ដើម្បីចុះ ពិនិត្យ មើលពីលទ្ធផល ក្នុងការបោស សម្អាត មីន របស់ក្រុមប្រតិបត្តិករវនៃអង្គភាពកម្ចាត់មីនកម្ពុជាCMACភូមិភាគ២ ស្ថិតនៅ ចម្ការមីនក្នុងភូមិគោករការ ឃុំដូនបា ស្រុក គាស់ក្រឡ ខេត្ត បាត់ដំបង ថ្មីៗកន្លងទៅនេះ។

នៅក្នុងដំណើរ ទស្សនកិច្ច នេះ ក៏មានវត្តមានឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃ មជ្ឈមណ្ឌល សកម្មភាព កំចាត់ មីន កម្ពុជា លោក Andreas Zurbrugg តំណាង ស្ថានទូត រងអូស្ត្រាលី ប្រចាំ កម្ពុជា និងលោកស្រី SonaliDayaratne តំណាង UNDP ប្រចាំ នៅ កម្ពុជា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ត្រីស៊ីម៉ាក់ជាច្រើនផងដែរ។

លោក ព្រីង បញ្ញាឫទ្ធិ ប្រធានអង្គភាពកម្ចាត់មីន(CMAC)ភូមិភាគទី២ បានឲ្យដឹងពីគោលបំណងក្នុងដំណើរបំពេញបេសកកម្មទស្សនកិច្ចការងាររបស់អាជ្ញាធរមីនកម្ពុជា ជាមួយនិងម្ចាស់ជំនួយ ក្រោមជំនួយមនុស្សធម៌ នៃ គម្រោងបោសសម្អាតមីននៅទីនេះ គឺ ដើម្បីពិនិត្យមើលពីសកម្មភាពនៃការបោសសម្អាតមីន និងសំណេះសំណាលជាមួយក្រុមប្រតិបត្តិករដោះមីនផ្ទាល់ ដើម្បីស្វែងយល់ពីលទ្ធផលប្រតិបត្តិការដោះមីននិងទស្សនាពីសកម្មភាពក្នុងការកំទេចគ្រាប់មីនដែលបានរកឃើញនៅក្នុងចម្ការមួយកន្លែងស្ថិតនៅ ភូមិ គោក រកា ឃុំដូនបា ស្រុក គាស់ក្រឡ ខេត្ត បាត់ដំបង ។

លោកប្រធាន CMAC ភូមិភាគទី២ បានថ្លែងគូសបញ្ជាក់ឲ្យដឹងបន្ថែមថា៖ភូមិគោគរការ មានផ្ទៃដី១៥.០០០ហិកតា មានចំការមីន សរុបចំនួន ២៤៤ចំការ។បានធ្វើការបោសសំអាតរួចចំនួន១៨១ចំការមីន និងមានផ្ទៃដី១.៤៦៧ហិកតា។ ផ្ទៃដីមិនទាន់បោសសំអាត ចំនួន ៦៣ចំការ ស្មើផ្ទៃដី ៦៤០ហិកតា។

ក្នុងដំណើរទស្សនកិច្ចពិនិត្យចម្ការមីននៅទីនោះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ហេង រតនា អគ្គនាយក CMAC និងឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បាន ថ្លែងអំណរគុណនិងបានជំរាបជូនភ្ញៀវថា ៖ក្រោម ការ ដឹក នាំ ដ៏ ឈ្លសវៃនិងប៉ិនប្រសព្វរបស់ សម្ដេច តេជោ ធ្វើឲ្យប្រទេសជាតិមានសុខ សន្តិភាព និងស្ថិរភាព ពេញលេញបរិបូរណ៍ ប្រទេសជាតិមានការ អភិវឌ្ឍ រីកចម្រើនលើ គ្រប់ វិស័យ និងជាបន្តបន្ទាប់។ ដោយបាន ប្រែក្លាយ ទឹកដីដែលបង្កប់ដោយគ្រាប់មីន និងជាតំបន់ អតីត សមរភូមិ ក្តៅគគុក បានប្រែក្លាយជំនួសវិញ…ទៅជា តំបន់ ដែល មាន សុខ សុវត្ថិភាព និងដំណាំចម្ការកសិផលកសិកម្មផ្សេងៗមាពណ៌បៃតងស្រស់បំព្រង។

ឯកឧត្តទេសរដ្ឋមន្ត្រី លី ធុជ បានចាត់ទុកការងារ បោសសម្អាត មីន មនុស្ស ធម៌ គឺជាកម្លាំង ចលករ ដ៏មានសក្តានុពលយ៉ាងសំខាន់ ដែលនាំមក នូវ កិច្ច គាំពារ ដល់សន្តិភាព និង ជួយគាំទ្រ ដល់ ការអភិវឌ្ឍ សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅទីនេះ។

ជំនួសឲ្យអាជ្ញាធរដ្ឋបាលខេត្ត និង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លីធុជ ក៏បានសម្តែងនិងថ្លែងអំណរគុណចំពោះប្រទេសនានា ដែលដៃគូផ្តល់ជំនួយទាំងអស់ ជាពិសេសរដ្ឋាភិបាលនិងប្រជាជននៃប្រទេសអូស្ត្រាលី, សាធារណរដ្ឋកូរ៉េ, ណូ វែ ល ហ្សឺ ឡង់ និង អង្គការ UNDP ដែល បាន ចូលរួម គាំទ្រ ដល់ បេសកកម្មការងារ សកម្មភាព បោសសម្អាតមីន មនុស្ស ធម៌ នៅ កម្ពុជា តាមរយៈ នៃការ អនុវត្ត គម្រោង បោស សម្អាត មីន ដើ ម្បីជួយសង្គ្រោះអាយុជីវិតមនុស្សនិងបានជួយលើក កម្ពស់ ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋទីនេះ និងតំបន់ដទៃទៀតតាមរយៈការរំដោះផ្ទៃដីបង្កប់ដោយគ្រាប់មីនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដើម្បីផ្តល់នូវដីមានសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋរស់នៅទីនេះ។

នៅក្នុងឱកាសចុះពិនិត្យមើលចម្ការមីនក្នុងឃុំដូនបា ស្រុកគាស់ក្រឡ លោក Andreas Zurbrugg តំណាង រងស្ថានទូត អូស្ត្រាលី ប្រចាំ កម្ពុជា ក៏បាន បញ្ជាក់ ដែរថា រដ្ឋាភិបាលអូស្ត្រាលីបានចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា នូវក្នុង ការងារ បោសសម្អាត មីន មនុស្ស ធម៌ ចាប់ តាំង ពី ឆ្នាំ១៩៩៣ រហូតមកនូវ ទឹកប្រាក់ ប្រមាណ ជាង ១៧០ លានដុល្លារ អូស្ត្រាលី ។

សូមបញ្ជាក់ប្រទេសផ្តល់ជំនួយមួយចំនួន គ្រោងនិងបន្តផ្តល់ជំនួយជួយដល់កម្ពុជានូវក្នុងសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា រហូតដល់ឆ្នាំ២០២៥ខាងមុខ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner