អង្គការពាណិជ្ជកម្មពិភពលោក ពន្យារពេលកិច្ចប្រជុំធំ បន្ទាប់ពីការផ្ទុះឡើងវ៉ារ៉្យង់ថ្មី

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានពន្យារ​ពេ​ល​កិ​ច្ច​ប្រ​​ជុំ​ថ្នា​ក់​រដ្ឋមន្ត្រីលើកដំបូងក្នុងរ​​យៈ​ពេ​ល​ ៤ ឆ្នាំ ដោ​យ​សា​រ​​មាន​ការរីក​រាល​ដាល​នូវ​វ៉ារ៉្យង់អូមីក្រុន​។ នេះ​បើតាម​ឱ្យដឹងពីសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីម​ក​ពី​សមាជិក​ អង្គការ​ WTO គ្រោងនឹងជួ​ប​ប្រ​ជុំ​គ្នា​នៅ​ស​ប្តា​ហ៍ក្រោ​យ​ សម្រាប់​កិច្ច​ប្រជុំ​ ដែល​ត្រូ​វ​បា​ន​គេ​មើ​ល​ឃើញយ៉ាងទូលំទូលាយថា ជាការ​សាកល្បង​នៃ​ភា​ពពាក់ព័ន្ធរ​បស់ WTO ។ អង្គការ WTO បាន​និយាយ​​ថា សមាជិករបស់ខ្លួ​ន បានយល់ព្រ​ម​កា​ល​ពី​ល្ងា​ច​ថ្ងៃ​សុ​ក្រ ដើម្បី​ពន្យារ​ពេល​សន្និសីទ​ថ្នា​ក់​រដ្ឋមន្ត្រី បន្ទាប់ពីការផ្ទុះឡើងនៃវ៉ារ៉្យង់​ថ្មី ដែល​បណ្ដាល​ឱ្យ​មាន​ការ​ប​ន្តឹង​​កា​រធ្វើ​​ដំណើរ ដែល​អាចនឹង​រារាំង​រដ្ឋ​មន្ត្រី​ជាច្រើនពីកា​រទៅដល់ទីក្រុងហ្សឺណែវ។

យ៉ាងណាមិញ ពុំ​ទាន់​មាន​ការ​បញ្ជាក់​ពី​កា​ល​ប​រិ​ច្ឆេទថ្មី ស​ម្រា​ប់​កា​រប្រ​ជុំនេះ​នៅឡើយ​ទេ។ ​

អង្គការសុខភាពពិភពលោក បាន​ចាត់ថ្នា​ក់ប្រភេទ​វ៉ារ៉្យង់​ B.1.1.529 (ឬ​ វ៉ារ៉្យង់​អូមីក្រុន​) ដែល​បាន​រក​ឃើញ​នៅអា​ហ្រ្វិ​ក​ខា​ង​ត្បូ​ងថាជា «រ្យ៉ង់​នៃ​កា​រ​ព្រួយបារម្ភ​»​ ដោយ​លើក​ឡើង​ថា​វ៉ារ៉្យង់​នេះ ​អា​ច​រី​ករា​ល​ដាល​លឿនជា​ងវ៉ារ៉្យង់​ផ្សេងៗ​កន្លង​មក​។ អ្នក​វិ​ទ្យា​​សាស្ត្រ ក៏កំ​ពុ​ង​ស្វែ​ង​រ​ក​ផងដែរថា តើ​វ៉ារ៉្យង់​ប្រភេទ​នេះ​ធន់​នឹង​ វ៉ាក់​សាំងដែរឬទេ។

ប្រទេសស្វីស ដែលជា​ម្ចាស់​ផ្ទះរប​ស់អង្គការ​ WTO កាលពីថ្ងៃសុក្រ បានហាម​​ឃាត់​កា​រ​​ហោះហើរ​ត្រង់​ពី​​អាហ្វ្រិក​ខា​​ងត្បូង និងតំបន់​ជុំវិញ ហើយបានដាក់លក្ខ​ខ​ណ្ឌ​ធ្វើ​តេស្ត​ និងដាក់​ឱ្យ​នៅដាច់ពី​គេ​ក្នុ​ង​ការ​ធ្វើដំ​ណើ​រ​ពី​ប្រ​ទេ​ស​ផ្សេ​ង​ទៀ​ត រួមទាំងបែលហ្ស៊ិក ហុងកុង និងអ៊ីស្រាអែល។

ស្ថាប័នពាណិជ្ជ​កម្ម ដែលមានមូលដ្ឋាននៅ​ទី​ក្រុ​ង​ហ្សឺណែវ បាន​រៀ​ប​ចំ​ផែ​ន​ការប្រជុំ ដោយ​ផ្ទា​ល់ ប៉ុន្តែ​ការ​រឹតបន្តឹ​ង​ថ្មី​មា​នន័យថា គណៈប្រតិភូនៃអ្នកលេងធំៗ​ ដូចជាអាហ្វ្រិកខាងត្បូង និ​ងគ​ណៈក​ម្ម​កា​រ​អឺរ៉ុប ដែល​មាន​មូ​ល​ដ្ឋាននៅទីក្រុងប្រ៊ុចសែល អាច​នឹង​ចូល​រួម​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner