២៩ វិច្ឆិកា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. មហាវិថីតេជោ និងទីលានតេជោ ដែលបានសាងសង់រួចនៅលើឆ្នេរពង្រីកថ្មីក្នុងក្រុងព្រះសីហនុ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជាមួយនឹងសមិទ្ធផលជាច្រើនទៀតនៅថ្ងៃទី២ ធ្នូ – រស្មីកម្ពុជា

២. វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ កម្ពុជាមិនទាន់មានករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron ហើយកម្ពុជាក៏មិនទាន់គិតពីការបិទប្រទេសជាថ្មីដែរ – RFI

៣. ១០ខែ ឆ្នាំ២០២១ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរឹបអូសសាច់ខូចគុណភាពជាង ២៨ ០០០គីឡូក្រាម ខណៈសាច់ទាំងនោះ ត្រូវបានរត់ពន្ធឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ – ខ្មែរថាមស៍

៤. ប្រធានាធិបតីអាហ្រ្វរិកខាងត្បូងលោក Cyril Ramaphosa បានថ្កោលទោសចំពោះការដាក់បម្រាមធ្វើដំណើរប្រឆាំងប្រទេសក្នុងតំបន់អាហ្វ្រិក និងចាត់ទុកជារឿងមិនសមហេតុផល តាមលក្ខណៈវិទ្យាសាស្ត្រ – CGTN

៥. អូស្រ្តាលី បានផ្អាកផែនការដើម្បីបើកព្រំដែនទទួលពលករជំនាញ រួមទាំងនិស្សិតមកពីក្រៅប្រទេស ក្រោមហេតុផលក្តីបារម្ភជុំវិញវីរុសបំប្លែងថ្មី Omicron – AFP

ads banner