ជនសង្ស័យ៩នាក់ ប្រេីកាំបិតតាំងតោកាប់យុវជនម្នាក់ឲ្យរបួសធ្ងន់ ត្រូវនគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវចាប់វាយខ្នោះ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីដោយចេតនាមានស្ថានទំងន់ទោស (ប្រើកាប់បិតតាំងតោកាប់ជនរងគ្រោះរងរបួសជាទំងន់) បង្កឡេីងនៅវេលាម៉ោង២០ៈ០០នាទី ថ្ងៃទី២៨ ខែ១១ ឆ្នាំ២០២១ នៅចំនុចផ្លូវ៩៣ ក្រុម១៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ខណៈជនរងគ្រោះកំពុងសំរាកនៅមន្ទីរពេទ្យកាលម៉ែត្រ។
ដើមបណ្តឹងឈ្មោះ សេង ខួច ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៨៧ ផ្លូវបេតុង ក្រុម១៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (ត្រូវជាម្តាយ) ជនរងគ្រោះឈ្មោះ វឿង ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ សិស្សសាលាសន្ធរម៉ុខ ស្នាក់នៅជាមួយម្តាយ (រងរបួសខ្នង៣កាំបិត+ក្បាល២កាំបិត ) ។
ជនល្មើសត្រូវឃាត់ខ្លួនមានចំនួន០៩នាក់ រួមមាន៖
1.ឈ្មោះ សារឿន រក្សា អាយុ១៨ឆ្នាំ មុខរបរសិស្សសាលាពាមអ៊ុកញ្ញាអុង ស្នាក់នៅភូមិលើដែក ស្រុកល្វាឯម ខេត្តកណ្តាល (មានសារធាតុញៀន) អវិជ្ជមានកូវិដ។
2.ឈ្មោះ ប្រាជ្ញ ថាវិរៈ ភេទប្រុស អាយុ១៨ឆ្នាំ សិស្សសាលាចតុមុខ ស្នាក់នៅផ្ទះជួលផ្លូវលំសង្កាត់ទន្លេបាសាក់ចំការមន (មានសារធាតុញៀន) អវិជ្ជមានកូវិដ។
3.ឈ្មោះ សែម វិរៈឆ័យយុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវបេតុងភូមិ១សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ (គ្មានសារធាតុញៀន) អវិជ្ជមានកូវិដ។
4.ឈ្មោះ សឿន សុខឡា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករស្នាក់នៅផ្លូវបេតុងភូមិដើមគរសង្កាត់ជ្រោយចង្វារ (មានសារធាតុញៀន) អវិជ្ជមានកូវិដ។
5.ឈ្មោះ ជឿន ជីវន័្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលម្តុំរង្សវង់មូលកាំកូសង្កាត់បឹងកក់២ខណ្ឌទួលគោក (មានសារធាតុញៀន) អវិជ្ជមានកូវិដ។
6.ឈ្មោះ វឿន វណ្ណះ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្តាល (មានសារធាតុញៀន) អវិជ្ជមានកូវិដ។
7.ឈ្មោះ សំណាង ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សសាលាទួលទំពូង ស្នាក់នៅផ្ទះលេខពុំស្គាល់ផ្លូវលេខ៣៤៨សង្កាត់បឹងកេងកង៣ខណ្ឌបឹងកេងកង (មានសារធាតុញៀន) អវិជ្ជមានកូវិដ។
8.ឈ្មោះ សិត បញ្ចបាន ភេទប្រុស អាយុ១៨ឆ្នាំ មុខនៅផ្ទះ ស្នាក់នៅផ្លូវបេតុងក្រុម២ភូមិត្នោតជ្រុំសង្កាត់បឹងទំពុនខណ្ឌមានជ័យ (មានសារធាតុញន) អវិជ្ជមានកូវិដ។
9.ឈ្មោះ យឹង កុកម៉េង ភេទប្រុស អាយុ១៨ឆ្នាំ សិស្សសាលាយុទ្ធគន្ធរ ស្នាក់នៅផ្ទះលេខ៤៨៨ផ្លូវលេខ២៨៨ភូមិ៥សង្កាត់បឹងកីងកង២ខណ្ឌបឹងកីងកង (គ្មានសារធាតុញៀន) អវិជ្ជមានកូវិដ។
ចំណែកសម្ភារៈ ដកហូតរួមមាន៖
១.កាំបិតតាំងតោ២ដើម
២.ដាវ១ដើម
៣.ច្រវ៉ាក់១ខ្សែ
៤.ម៉ូតូ៣គ្រឿង
- ម៉ូតូC125មួយគ្រឿងពាក់ស្លាកលេខPP1iG1266
- ម៉ូតូនិចពណ៍ស១គ្រឿងពាក់ស្លាកលេខក-ច1X2089
- ម៉ូតូC125ពណ៍ក្រហមគ្មានស្លាកលេខ
សមត្ថកិច្ចបានឲ្យដឹងថា ដំណើររឿងហេតុ នៅថ្ងៃ ខែ ឆ្នាំខាងលើ ជនរងគ្រោះកំពង់អង្គុយហូបការហ្វេផ្ទះល្វែងកន្លែងកើតហេតុខាងលើក៏មានជនសង្ស័យ១ក្រុមជិះម៉ូតូ៥-៦គ្រឿងមានគ្នា១២នាក់ប្រដាប់ដោយកាំបិតតាំងតោ+ដាវ+ច្រវ៉ាក់ បានចុះពីលើម៉ូតូដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសក្បាល និងខ្នងត្រូវជាទំងន់រួចក៏ក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត្រ ជនសង្ស័យក៏គេចខ្លួនបាត់អស់។
បន្ទាប់ពីទទួលបានសភាពការណ៍ខាងលើភ្លាមកំលាំងជំនាញខណ្ឌ+ប៉ុស្ត៍បើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យ៩នាក់ខាងលើនៅចំនុចបន្ទប់ជួលលេខ៨ភូមិដើមិគរសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារនៅ វេលាម៉ោង២”០០នាទី យប់ ថ្ងៃទី២៩ ខែ១១ ឆ្នាំ២០២១ ខណៈបច្ចុប្បន្ននេះអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក៏កំពុងធ្វេីការស្រាវជ្រាវរកបក្ខពួកបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី