ស.ស.យ.ក រាជធានីភ្នំពេញ បើកដំណើរការបណ្តុះបណ្តាល កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បើកដំណើរការបណ្តុះបណ្តាល កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ គោលបំណងផ្សព្វផ្សាយអំពីឧស្សាហកម្ម៤.០ និងធ្វើការបណ្តុះបណ្តាលដោយផ្ទាល់ ដោយលើកយកបច្ចេកវិទ្យាបោះពុម្ពវត្ថុ3D មកធ្វើជាចំណុចចាប់ផ្តើមសម្រាប់ជួយសិស្សដែលមានសក្តានុពលមកពីវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។

ក្នុងការចាប់ផ្តើមដំណាក់កាលដំបូងនេះសិស្សានុសិស្សប្រកបដោយសក្តានុពលចំនួន៧៨នាក់ដែលបានឆ្លងកាត់ចេញពីការជ្រើសរើសសុទ្ធតែជាសិស្សដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ការងារគម្រោង ហើយខ្លះទៀតធ្លាប់ចូលរួមកម្មវិធីប្រគួតប្រជែងល្បីៗ ( World Robot Olympia, Technovation Cambodia, Singapore Space Challenge, First Global Challenge, ASPC Thailand…) ហើយពួកគាត់សុទ្ធតែមានក្តីសុបិន្តក្នុងការផលិតរបស់ដែលទំនើប និងមានប្រយោជន៍ សម្រាប់កម្ពុជានាថ្ងៃអនាគត។

នេះជាឱកាសល្អសម្រាប់ឲ្យសិស្សបានរៀនសូត្រពីគ្នា ដើម្បីឲ្យកម្ពុជាមានធនធានមនុស្សដែលអាចផលិតរបស់របរដែលទំនើប មានប្រយោជន៍ និងតាមតម្រូវការរបស់កម្ពុជានាថ្ងៃអនាគតបាន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner