ទីភ្នាក់ងារអាកាសចរណ៍អាម៉េរិកព្រមានក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មអំពីលទ្ធភាពដែលអាចទៅរួច ដែលកូរ៉េខាងជើងនឹងធ្វើតេស្តមីស៊ីលជាថ្មីទៀត

សហរដ្ឋអាម៉េរិក៖ អាជ្ញាធរអាកាសចរណ៍អាមេ៉រិកបានចេញសេចក្តីព្រមានមួយដល់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មនៅដើមខែធ្នូនេះ អំពីលទ្ធភាពដែលអាចទៅរួច ដែលកូរ៉េខាងជើងទំនងជាបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្បាយឆ្ងាយនៅក្នុងសប្តាហ៍ឆាប់ៗនេះ ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA បានចេញសេចក្តីព្រមានអំពីលទ្ធភាពដែលអាចទៅរួច ដែលកូរ៉េខាងជើងអាចនឹងធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយនេះ ក្នុងអំឡុងចុងឆ្នំា២០១៩ ឬអាចជានៅដើមឆ្នំា២០២០ខាងមុខ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC របស់អាមេ៉រិក ដែលផ្អែកលើប្រភពវិភាគនៃការគំរាមកំហែងដែលខ្លួនទទួលបានពី FAA ។

សូមរំលឹកផងដែរថា កូរ៉េខាងជើងបានព្រមាននៅដើមខែធ្នូនេះថា ខ្លួននឹងផ្ញើកាដូបុណ្យណូអែលឱ្យសហរដ្ឋអាមេរិក បន្ទាប់ពីលោក គីម ជុងអ៊ុន ទុកពេលឱ្យលោក ដូណាល់ ត្រាំ រហូតដល់ចុងឆ្នាំនេះ ដើម្បីផ្ដល់សម្បទានបន្ថែមឱ្យទីក្រុងព្យុងយ៉ាង ដើម្បីកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner