កិច្ចប្រជុំក្រុមការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព ចំនួនកូន និង យុទ្ឋោបករណ៍របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានដឹកនាំកិច្ចប្រជុំ ក្រុមការងារ ដើម្បីធ្វើបច្ចុប្បន្នភាពចំនួនទ័ព ចំនួនកូនរួមទាំងយុទ្ឋោបករណ៍ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ តាមការណែនាំរបស់ឯកឧត្ដម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ៤ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោកវរសេនិយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ និងលោកឧត្ដមសេនីយ៍ត្រី ញូង ធី មេបញ្ជាការរង នាយ សេនាធិការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអានសេចក្ដីសម្រេចបង្កើតក្រុមការងារ និង សេចក្ដីណែនាំស្តីពីការធ្វើស្វ័យបច្ចុប្បន្នភាពចំនួនទ័ព ចំនួនកូន និងគ្រឿងយុទ្ឋោបករណ៍របស់កងទ័ព នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សេចក្ដីណែនាំរបស់ឯកឧត្ដម មេបញ្ជាការកងទ័ពជើងគោក និងសេចក្ដី ណែនាំរបស់ឯកឧត្ដម មេបញ្ជាការយោធភូមិភាគទី ៤ ដែលត្រូវអនុវត្តន៍នៅបញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

មេបញ្ជាការគ្រប់កងឯកភាព ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាតអនុវត្តន៍ តាមផែនការដែលមេបញ្ជាការបានប្រគល់ឲ្យទទួលបានជោគជ័យ ៕ ដោយ ប៊ុន រដ្ឋា

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner