២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៨ពាន់ ២៥៣នាក់ (Video Inside)

តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងនេះមានចំនួន ៨ពាន់ ២៥៣នាក់ នៅទន្ទឹមនឹងតួ លេខចាក់ទូទាំងប្រទេសបានឈានដល់ជិត៩០ភាគរយហើយ។

យោងតាមក្រសួងសុខាភិបាល, តួលេខនៃ ចំនួនសរុបចាក់វ៉ាកសាំងលើប្រជាពលរដ្ឋទូទាំងប្រទេស គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា បានកើនដល់១៤លាន ១សែន៣ម៉ឺន៧ពាន់៦៤២នាក់។ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១៣លាន៣សែន២ម៉ឹន៤៧៨នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន៨ម៉ឺន៧ពាន់៩៤២នាក់, ការចាក់លើយុវជនវ័យជំទង់ អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៨សែន៣ពាន់៧៧០នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់ ១១ឆ្នាំ មានចំនួន១លាន៩សែន៨ម៉ឺន៥៣៤នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២សែន៦ម៉ឺន៥ពាន់ ៣៩៦នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី៣០ វិច្ឆិកា បានចំនួន២លាន២សែន ៥ម៉ឺន២ពាន់៧៩២នាក់ ។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូ ទាំងប្រទេសវិញ គិតត្រឹម ថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៨,៣៦% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner