កិច្ចប្រជុំរៀបចំតុបតែងលម្អរសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ សម្រាប់ថ្ងៃចូលឆ្នាំសកល២០២០ និង បុណ្យទិវាជ័យជំនះ ៧មករា ខួបលើកទី៤១

អត្ថបទដោយ៖
Kien Sereyvuth

នៅសាលាខេត្តសៀមរាប នារសៀល ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩ មានរៀបចំកិច្ចប្រជុំក្នុងការ តុបតែងលម្អរសោភ័ណភាព សណ្តាប់ធ្នាប់សាធារណ និងសន្តិសុខ សម្រាប់ថ្ងៃចូលឆ្នាំសកល២០១៩.២០២០ និង បុណ្យទិវាជ័យជំនះ ៧មករា ក្រោមដឹកនាំប្រជុំរបស់ឯកឧត្តម ពិន ប្រាកដ និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ។
ក្នុងកិច្ចប្រជុំនាឱកាសនោះ សមាជិកអង្គប្រជុំ បានធ្វើការពិភាក្សា និង លើកនូវមតិយោបល់មួយចំនួន ដើមី្បជាគន្លឹះក្នុងការអនុវត្តឲ្យទទួលបានជោគជ័យ ក្នុងការបម្រើដល់ភាពសម្បាយរីករាយរបស់ភ្ញៀវទេស    ចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០១៩.២០២០ខាងមុខ សំខាន់ក្នុងការប្រារព្ធទិវាជ័យជំនះ ៧មករា ខួបលើកទី៤១ ដែលជាថ្ងៃប្រជាជនកម្ពុជាយើងគ្រប់រូបមិនអាចបំភ្លេចបាន នូវការរស់រានមានជីវិតឡើងវិញ ។  ជាលទ្ធផលនៃកិច្ចប្រជុំដោយបានផ្តោតលើចំណុចសំខាន់ៗ រួមមាន លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព  សំខាន់ចំពោះបញ្ហារាល់សំណង់មួយចំនួននៅក្នុងតំបន់ផាប់ស្ទ្រីត ដែលមានអាយុកាល១០០ឆ្នាំ ព្រមទាំងមានសភាពចាស់ទ្រុឌទ្រោម ដែលគួឲ្យមានការព្រួយបារម្ភ នៅពេលភ្ញៀវឡើងទៅកម្សាន្តលើសកម្រិត ដែលបង្កឲ្យមានហានីភ័យ កើតមានឡើង ។ ក្នុងនោះកិច្ចប្រជុំក៏បានផ្តោតផងដែរ ចំពោះបញ្ហាសុវត្ថិភាពលើចំណីអាហារ នៅតាមបណ្តាហាង និងភោជនីយដ្ឋានមួយចំនួន ក្នុងការបម្រើភ្ញៀវ ទាំងអនាម័យ បរិស្ថាន និងតម្លៃសេវាទៀតផង ។  ម៉្យាងទៀតអង្គប្រជុំក៏បានសុំឲ្យគ្រប់បណ្តាសណ្ឋាគារ ភោជនីយដ្ឋាន និងហាង ដែលមានក្នុងតំបន់ផាប់ស្ទ្រីត ឲ្យធ្វើការតុបតែងលម្អសោភ័ណភាពរបស់ខ្លួន ក្នុងការចូលរួមប្រកួតប្រជែង(ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ Best Countdown City of the Year ) ដើមី្បឲ្យបងប្អូនសាធារណជន និងបងប្អូនភ្ញៀវទេសចរណ៍ចូលរួមបោះឆ្នោតគាំទ្រ ទៀតផង  ។
ឯកឧត្តម ពិន ប្រាកដ និងឯកឧត្តម នាក់ ណេរ៉ុន ក៏បានធ្វើការណែនាំមួយចំនួនដល់មន្ទីរ អង្គភាពជំនាញ ដោយបានផ្តោតសំខាន់ លើការបញ្ជៀសនូវការកកស្ទះចរាចរណ៍ក្នុងក្រុង នាថ្ងៃឆ្លងឆ្នាំសកល ព្រមទាំងសុំឲ្យកំណត់ផ្លូវមួយចំនួន សម្រាប់ការធ្វើចរាចរណ៍ទៅមកនៃយានយន្តគ្រប់ប្រភេទទៀតផង ។ ឯកឧត្តមទាំងពីរក៏បានគូសបញ្ជាក់ថា បុណ្យឆ្លងឆ្នាំសាកលនេះ  ជាប្រពៃណីបែបបស្ចឹមប្រទេស និងជាប្រពៃណីរបស់គ្រីស្គបរិស័ទយ៉ាងណាក៏ដោយក៏មានប្រជាពលរដ្ឋកម្ពុជា ទាំងអ្នកកាន់ព្រះពុទ្វសាសនា ឬក៏ដូចអ្នកកាន់សាសនាគ្រីស្គ ត្រូវបានចូលរួមអបអរសាទរ សប្បាយរីករាយចូលឆ្នាំថ្មីទាំងអស់គ្នាដែរ ។  ប្រការដ៏ជាក់ច្បាស់ខាងលើ គឺជាកត្តាបង្ហាញ ពីសុខសន្តិភាពនៅកម្ពុជា  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបង្កើតឡើងនូវបរិយាកាសសង្គមមួយ ដែលជាជោគជ័យនៃការរើបម្រះរបស់មនុស្សជាតិ ចាកចេញពីការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ  នៃពិភពលោក ហើយក៏ជាការកត់សម្គាល់កាន់ តែប្រសើរថែមទៀតនោះ គឺការបង្ហាញ ពិភពលោកឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា គឺជាសមុទ្របេះដូង គ្មានការរើសអើងពូជសាសន៍ និងសាសនា  ព្រមទាំងជាពិភពដ៏សុខក្សេមក្សាន្តនៃមនុស្សជាតិ  ហើយក៏ជាការបង្ហាញពីសិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមដំបូលសន្តិភាព  នៃថ្ងៃជ័យជំនះ ៧មករា និង ភាពជឿជាក់លើកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត របស់ភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋផងដែរ ។
ក្នុងព្រឹត្តិការណ៍ចូលឆ្នាំថ្មីឆ្នាំសកល២០២០ ខាងមុខនេះ ខេត្តប្រវត្តិសាស្ត្រសៀមរាប បានរៀបចំកម្សាន្តសប្បាយរាប់ឆ្លងឆ្នាំនៅសួនច្បារព្រះរាជដំណាក់ និងសួនច្បារមាត់ស្ទឹងដោយមានការប្រគុំតន្ត្រី ការតាំងពិព័ណ៌លក់ផលិតផល ហើយក្រៅពីនេះក៏មានតុបតែងលំអរ និងទីតាំងរៀបចំឆ្លងឆ្នាំនៅតំបន់ផាប់ស្ទ្រីត និងតំបន់នានាមួយចំនួនទៀតផងដែរ៕    ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner