ខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យ៤៧នាក់ជុំវិញកាប់បំផ្លាញព្រៃលិចទឹកជាប់បឹងទន្លេសាប (Video Inside)

ជនសង្ស័យចំនួន៤៧នាក់ ត្រូវបានអាជ្ញាធរខេត្តសៀមរាបឃាត់ខ្លួននិងបានបញ្ជូនទៅតុលាការពាក់ព័ន្ធនឹង ករណីកាប់ទន្ទ្រានដីព្រៃលិចទឹក។

យោងតាមអភិបាលខេត្តសៀមរាបលោក ទៀ សីហា ការឃាត់ខ្លួនជនសង្ស័យ ទាំងនោះ បានធ្វើកាលពីថ្ងៃទី៣០វិច្ឆិកា។ លោក ទៀ សីហា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខេត្តសៀមរាបនោះ ក្រុងនិងស្រុកចំនួន០៦ ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាបប្រមាណជាង១២៦ពាន់ហិកតា ត្រូវបានក្រុមជន ខិលខូចចំនួន៤៧នាក់នោះ បានចូលកាប់ទន្ទ្រានយកធ្វើជាប្រយោជន៍របស់ខ្លួនប្រមាណ១០០ហិតតា។ មិនមាន សេចក្តីរាយការណ៍បញ្ជាក់បន្ថែមថាតើមនុស្សទាំង៤៧នាក់ដែលបានចាប់ខ្លួនពីបទទន្ទ្រានដីព្រៃលិចទឹកក្នុងខេត្ត សៀមរាបនោះ មានសមាសភាពពាក់ព័ន្ធអ្នកណាខ្លះនោះឡើយ។

ព្រៃលិចទឹកគឺជាព្រៃដែលមានសារៈសំខាន់សម្រាប់ជម្រកត្រីពងកូន និងជីវៈចម្រុះ នៅក្នុងបឹងទន្លេសាប។ ការ បាត់បង់ព្រៃលិចទឹក និងធ្វើឲ្យប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះ ជាពិសេសទិន្នផល ត្រី និងមានការថយចុះជា រៀងរាល់ឆ្នាំ ។ ចំណាត់ការចាប់ខ្លួនអ្នកបំផ្លាញព្រៃលិចទឹកក្នុងខេត្តសៀមរាបនេះ ត្រូវគេឃើញថាបានទន្ទឹមនឹង ការដាក់ចេញបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនក្នុងការចាប់ខ្លួនបុគ្គលនិងមន្ត្រីខិល ខូចពាក់ព័ន្ធនឹងអំពើ ឈូសឆាយដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិនៅតំបន់ជុំវិញបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង។

ក្រុងនិងស្រុកទាំង៦របស់ខេត្តសៀមរាបដែលជាប់នឹងភូមិសាស្ត្រដីបឹងទន្លេសាបដែនោះរួមមានក្រុងសៀមរាប, ស្រុកក្រឡាញ់ ស្រុកពួក, ស្រុកប្រាសាទបាគង, ស្រុកសូទ្រនិគម និងស្រុកជីក្រែង៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner