២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៧ពាន់ ៩៦៣នាក់ (Video Inside)

តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងនេះមានចំនួន៧ពាន់៩៦៣នាក់ នៅទន្ទឹមនឹងតួ លេខចាក់ទូទាំងប្រទេសបានឈានដល់ជិត៩០ភាគរយហើយ។

យោងតាមក្រសួងសុខាភិបាល, តួលេខនៃ ចំនួនសរុបចាក់វ៉ាកសាំងលើប្រជាពលរដ្ឋទូទាំងប្រទេស គិតត្រឹមថ្ងៃទី០១ ខែធ្នូ បានកើនដល់១៤លាន ១សែន៤ ម៉ឺន៥ពាន់៦០៦នាក់។ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១៣លាន៣សែន៥ម៉ឺន១ពាន់៥១៤នាក់, ការ ចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន៩ម៉ឺន១ពាន់៨៦៧នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៨សែន៤ពាន់២០៥នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់១១ឆ្នាំ

មានចំនួន១លាន៩សែន៨ម៉ឺន១ពាន់៦៤៣នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២សែន៦ម៉ឺន៧ពាន់ ៨៩១នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី០១ វិច្ឆិកា បានចំនួន២លាន២សែន ៧ម៉ឺន ២ពាន់៤៧៩នាក់ ។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ គិតត្រឹម ថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៨,៤១% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner