តម្លៃប្រេងឥន្ធនៈរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ (Video Inside)

តម្លៃប្រេងឥន្ធនៈ បានបន្ដថយចុះតិចតួច ថែមទៀតសម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខនេះ។ យោងតាម ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពី ថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ គឺ ប្រេងសាំងធម្មតា មានតម្លៃ៤ពាន់២០០រៀលក្នុង១លីត្រ ដែលតម្លៃនេះថយចុះចំនួន២៥០រៀល បើធៀប ទៅ ការលក់រយៈពេល១៥ ថ្ងៃមុនដូចគ្នា…ចំណែកប្រេងម៉ាស៊ូត វិញ មានតម្លៃ៣ពាន់៨៥០រៀល ក្នុង១លីត្រដែល តម្លៃនេះ គឺថយចុះចំនួន២០០រៀល បើធៀបទៅនឹងការលក់រយៈពេល១៥ ថ្ងៃមុន។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៤សេនក្នុងមួយលីត្រ ដើម្បីជាការទប់ ស្កាត់តម្លៃប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner