កម្ពុជាបង្ហាញជំហរចំពោះការដោះស្រាយជម្លោះផ្ទៃក្នុងមីយ៉ាន់ម៉ាមុនពេលចាប់តំណែងប្រធានអាស៊ាន (Video Inside)

កម្ពុជាដែលនឹងត្រៀមធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២០ កំពុងពិចារណាដើម្បីស្វែងរកការផ្សះផ្សារសម្រុះ សម្រូលបញ្ហាក្នុងប្រទេសមីយ៉ាន់ម៉ានៅមុនការចាប់ធ្វើជាប្រធានអាស៊ានដែលនឹងចាប់ផ្តើមនៅថ្ងៃទី១មករាឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងថានៅថ្ងៃទី៦និង៧ធ្នូសប្តាហ៍ក្រោយនេះ, កម្ពុជានឹងគ្រោងអញ្ជើញ រដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ាមកកម្ពុជាដើម្បីធ្វើការជជែកគ្នាលើបញ្ហាដោះស្រាយជម្លោះផ្ទៃក្នុងមីយ៉ាន់ម៉ានោះ។ សម្តេចតេជោហ៊ុនសែនបានថ្លែងថាអាស៊ានគឺជាប្រទេស១០ដែលរួមបញ្ចូលគ្នា និងការខ្វះប្រទេសណាមួយ ចូល រួមបង្ហាញការឯកភាពគ្នានោះ គឺមិនអាចនិយាយថាជាកុងសង់ស៊ុសរបស់អាស៊ាននោះឡើយ ។

ប្រទេសមីយ៉ាន់ម៉ា បានក្លាយជាសមាជិកអាស៊ានក្នុងខែកក្កដាឆ្នាំ១៩៩៧។ ស្ថានការណ៍នយោបាយ ផ្ទៃក្នុង មីយ៉ាន់ម៉ា បានប្រែប្រួលនៅក្នុងប្រទេសចាប់តាំងដើមខែកុម្ភៈឆ្នាំ២០២១ ដែលទំនាស់ផ្ទៃនោះ បានឈាន ដល់ ការឃាត់ខ្លួនមេដឹកនាំលោកស្រីអង់សានស៊ូជី និងមន្ត្រីពាក់ព័ន្ធក្នុងរដ្ឋាភិបាលរបស់លោកស្រី។ ភាព ប្រែប្រួល ផ្ទៃក្នុងមីយ៉ាន់ម៉ានោះហើយ បាននាំឳ្យមានសម្ពាធពីក្រៅប្រទេសដាក់លើប្រទេសមីយ៉ាន់ម៉ា។ ក្នុងកិច្ចប្រជុំមួយ កាលពីខែមេសាឆ្នាំ២០២១, ប្រទេសអាស៊ានបានដាក់ចេញនូវផែនទីចង្អុលផ្លូវដែលមាន៥ចំណុច និងតម្រូវឳ្យ មីយ៉ាន់ម៉ាធ្វើកិច្ចការទាំងនេះ។ ប៉ុន្តែរវាងពីខែមេសាដល់ខែតុលា ការដាក់ចេញនូវផែនទីចង្អុលផ្លូវសម្រាប់មីយ៉ាន់ ម៉ាត្រូវធ្វើនោះ មិនមានការរីកចម្រើនឡើយ។

ក្នុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននាថ្ងៃទី១៥តុលាឆ្នាំ២០២១, កិច្ចប្រជុំបានរាយការណ៍អំពី ការមិន អនុវត្តតាមផែនទីចង្អុលផ្លូវដាក់ចេញដោយអាស៊ាន ដែលកត្តានោះបាននាំឲ្យប្រទេសអាស៊ានបានសម្រេចមិន ឲ្យប្រទេសមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលរបស់អាស៊ាននោះឡើយ។ មេដឹកនាំយោធាក្នុងប្រទេសមីយ៉ាន់ម៉ា បានថ្កោលទោសប្រឆាំងចំពោះសេចក្តីសម្រេចចិត្តនោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner