ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យឯអគ្គរដ្ឋទូតសមាគមន៍អឺរ៉ុប ប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានអនុញ្ញាតឱ្យលោកជំទាវ Mariadel Carmen Moreno ឯកអគ្គរដ្ឋទូចសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្ដែងការគូរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួង។
ក្នុងជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបង្ហាញពីក្ដីរីករាយដែលបានជួបពិភាក្សាការងារ នៅក្នុងអាណត្តិបេសសកម្មការងាររបស់លោកជំទាវ Mariadel Carmen Moreno ដែលជាឯកអគ្គរដ្ឋទូចថ្មីរបស់សហគមន៍អឺរ៉ុបប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងអាណត្តិមុន ក្រសួងរៀបចំដែនដី នគរូបណីកម្ម និងសំណង់ បានបំពេញកិច្ចការជាច្រើនជាមួយ ឯកឧត្តម George Edgar អតីតឯកអគ្គរដ្ឋទូចសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ជាពិសេសបានសហការគ្នាលើបញ្ហាដោះស្រាយវិវាទដីធ្លីដែលជាបេសសកម្មដ៏នឿយហត់របស់ឯកឧត្តម George Edgar ជាមួយការចុះបំពេញបេសសកម្មស្វែងយល់កាពិតនៅតាមបណ្ដាលខេត្តគោលដៅ។ កិច្ចការនេះចាត់ទុកថាយើងបានបោសសំអាតនូវវិវាទទាំងនោះយ៉ាងល្អប្រសើរ ដែលវិវាទខ្លះបានអូសបន្លាយអស់រយៈពេលជាង ១៦ឆ្នាំមកហើយ ហើយយើងបានធ្វើការវែកញែក និងធ្វើសេក្ដីសន្និដ្ឋានជូនដល់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលក៏បានផ្ដល់ជំនឿជឿជាក់ជាមួយនឹងដំណោះស្រាយទាំងនោះ មិនតែប៉ុណ្ណោះសហគមន៍អន្តរជាតិក៏ទទួលស្គាល់នូវអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងរៀបចំដែនដី នគរូបណីកម្ម និងសំណង់ផងដែរ។ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី បានកត់សម្គាល់ថា គ្រប់ប្រតិភូសហគមន៍អឺរ៉ុបទាំងអស់តែងតែលើកឡើងពីការជំរុញឱ្យក្រសួងចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារ ដែលតាមការពិតក្រសួងបានណែនាំឱ្យសហគមន៍ទាំងនោះដាក់ពាក្យសុំចុះបញ្ជីដី ប៉ុន្តែពួកគាត់មិនបានដាក់ពាក្យនោះទេដែលករណីនេះគឺជាបញ្ហា និងជាការកត់សម្គាល់មួយនៅក្នុងបេសសកម្មរបស់លោកជំទាវអគ្គរដ្ឋទូចថ្មីរបស់សហគមន៍អឺរ៉ុបប្រចាំកម្ពុជា ក្នុងបញ្ហានៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រះវិហារ ហើយឯកឧត្តមឧបនាយរដ្ឋមន្រ្តី ក៏បានស្នើឱ្យលោកជំទាវស្រាវជ្រាវស្វែងរកការពិតលើបញ្ហានេះផងដែរ។ ចំពោះការងារក្រៅពីនេះគឺ ឯកឧត្តមឧបនាយរដ្ឋមន្រ្តីបានឱ្យដឹងថា ក្រសួងខិតខំធ្វើការចុះបញ្ចីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេសដែលមកទល់ពេលនេះបានសម្រេច ៨០% ហើយ ដែលនេះចាត់ទុកជាការខិតខំប្រឹងប្រែង ដើម្បីធានាអះអាងអំពីសិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លី កាត់បន្ថយជំលោះ ផ្ដល់សុវត្តិភាព ក្នុងការកាន់កាប់ដីធ្លី និងក្លាយជាទុនដែលប្រជាពល់រដ្ឋអាចយកទៅវិនិយោគ ជាមួយដៃគូដើម្បីអភិវឌ្ឃន៍ជីវភាពរស់នៅបាន។ ម៉្យាងទៀតការពំពេញការងារនេះ ក៏សម្រាប់ឈានទៅរករៀបចំផែនការប្រើប្រាស់ដីក្នុងឃុំសង្កាត់ ដើម្បីឱ្យការអភិវឌ្ឍនេះមានសណ្ដាប់ធ្នាប់ និងចីរភាព ហើយក៏ចាត់ទុកថាយើងរៀបចំឈានទៅរកការអនុវត្តច្បាប់ស្ដីពីសំណង់ផងដេរ។
លោកជំទាវ Marisadel Carmen Moreno ឯកអគ្គរដ្ឋទូចសហគមន៍អឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា លោកជំទាវបានដឹងថានៅក្នុងព្រះរាជាណចក្រកម្ពុជា មានវិវាទដីធ្លីយ៉ាងច្រើន ហើយឯកឧត្តមឧបនាយរដ្ឋមន្រ្តី ជា សុផារ៉ា ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបណីកម្ម និងសំណង់ បានព្យាយាមដោះស្រាយនៅវិវាទទាំងនេះបានដោយជោគជ័យ ទោះបីជាវិវាទទាំងនោះមានលក្ខណៈស្មុកស្មាញយ៉ាណាក៏ដោយ។ ជាមួយនេះលោកជំតាវបានអានរបាយការណ៍របស់ឯកឧត្តម George Edgar អតីតអគ្គរដ្ឋទូចសហគមន៍អឺរ៉ុបប្រចាំកម្ពុជាដែលបានចប់អាណត្តិ ដោយបានសរសេរថា ការងារជោគជ័យក្រោមកិច្ចការសហការជាមួយក្រសូង។ លោកជំទាវយល់ឃើញថា ក្រសួងក៏ដូចជាឯកឧត្តមឧបនារដ្ឋមន្រ្តីពិតជាមានមោទនភាពនិងពេញចិត្តយ៉ាងខ្លាំងក្នុងករណី EBA ដែលក្នុងនោះត្រូវបានដកចេញនូវបញ្ហាដីធ្លីហើយ ពីព្រោះវិវាទដីធ្លី គឺត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់ជាស្ថាពរ។ សហគមន៍អឺរ៉ុបបានរៀបចំរបាយការណ៍ជាច្រើនរបស់ក្រសួងរៀបចំដែនដី នគរូបណីកម្ម និងសំណង់ ជាពិសេសសូម្បីតែទាក់ទងនិងកិច្ចការដីសម្បទាន ដីសង្គមកិច្ច ក៏ក្រសួងបានដោះស្រាយជាច្រើនផងដែរ ដោយឡែកទាក់ទិននឹងវិវាទ ដីធ្លីនៃដំណាំស្ករអំពៅ គឺអាចចាត់ទុកថាយើងបានដោះស្រាយការងារនេះជាមួយគ្នាដោយជោគជ័យ។ ទាក់ទិននិងការចុះបញ្ជីដីធ្លី វិញក៏ដូចដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងថាបណ្ណកម្មសិទ្ធដីធ្លី ពិតជាមានសារៈសំខាន់ចំពោះប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិក៏ដូចជាជួយបង្កើនជំណូលពន្ធរបស់រាជរដ្ឋាភិបាលផងដែរ។ លោកជំទាវបានកោតសរសើរចំពោះកិច្ចការខិតខំប្រឹងប្រែងរបស់ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ជា សុផារ៉ា ដែលមានការប្ដេជ្ញាចិត្តខ្ពស់ ជាពិសេសជំពោះការចុះបញ្ជីដីជូនសហគមន៍ជនជាតិដើមភាគតិច។ លោកជំទាវបានបង្ហាញពីការស្វាគមន៍ជានិច្ចចំពោះរាល់កិច្ចសហប្រត្តិបត្តិការ ដែលក្រសួងបានស្នើឡើង ដើម្បីបំពេញការងារលើករណីផ្សេងៗ ជាច្រើនបន្តទៀតឱ្យសម្រេចបានជោគជ័យនៅគ្រប់កាលៈទេសៈ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner