បុរសជនជាតិស្រីលង្កាម្នាក់ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ ក្រោមការចោទប្រកាន់ពីបទប្រមាថសាសនានៅក្នុងប្រទេសប៉ាគីស្ថាន

អត្ថបទដោយ៖
AMS OneMinute

បុរសជនជាតិស្រីលង្កាម្នាក់ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ ក្រោមការចោទប្រកាន់ពីបទប្រមាថសាសនានៅក្នុងប្រទេសប៉ាគីស្ថាន ដែលនេះបានបង្កឱ្យមានការតវ៉ាដោយមេដឹកនាំប៉ាគីស្ថានថ្កោលទោសចំពោះអំពើហិង្សាដែលគ្មានការអន្តរាគមន៍ពីច្បាប់។

លោក Priyantha Diyawadanage អាយុ ៤៨ឆ្នាំ ជាមេការគ្រប់គ្រងរោងចក្រនៅទីក្រុង Sialkot ត្រូវបានហ្វូងមនុស្សវាយដំរហូតដល់ស្លាប់កាលពីថ្ងៃទី៣ ធ្នូ ហើយសាកសពរបស់គាត់ត្រូវបានគេដុត។

អធិការប៉ូលីសក្នុងតំបន់អះអាងថា អំពើហឹង្សាចាប់ផ្តើមបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា លោក Diyawadanage ហែកផ្ទាំងផ្សព្វផ្សាយដែលមានដាក់ឈ្មោះរបស់ព្យាការី Muhammad ដែលនេះជាការប្រមាថមួយ។

ប៉ុន្តែសហសេវិកម្នាក់ដែលប្រញាប់ទៅជួយសង្រ្គោះលោក បានអះអាងថា លោកបានត្រឹមតែរុះរើផ្ទាំងរូបភាព ដើម្បីរៀបចំសម្អាតអាគារតែប៉ុណ្ណោះ។

មកទល់ពេលនេះ មនុស្សជាង ១០០នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងរឿងក្ដីឃាតកម្មនេះ។

ប្រភព៖ BBC

ads banner