៧ ធ្នូ ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ១០ខែ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានតម្លៃសរុបជាង ១ ៩៦៤លានដុល្លារ កើនជាង ១២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍

២. វឌ្ឍនភាព គម្រោង សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ចំនួន ៣៨ ខ្សែ នៅ ក្រុង សៀមរាប ខេត្តសៀមរាប នេះ គិត ត្រឹម ខែវិច្ឆិកា ឆ្នាំ ២០២១ សម្រេចបាន ៩២,៧២% នៃ ទំហំ ការងារ សរុប – រស្មីកម្ពុជា

៣. ១១ខែ ឆ្នាំ២០២១ កម្ពុជា នាំចេញ ផលិតផល ម្រេច បាន ជាង ២៧ ៧៣០តោន កើនឡើង ៤៥៦,៥% ក្នុង នោះ មាន ទាំង ម្រេច កំពត និង ម្រេច ធម្មតា – ភ្នំពេញបុស្តិ៍

៤. ចិន បាន ចោទប្រកាន់ សហរដ្ឋ អាម៉េរិក ថា បាន រំលោភ បំពាន លើ ស្មារតី អូឡាំពិក ដោយសារ តែ អាម៉េរិក ប្រកាស ពហិការ ការទូត កីឡា អូឡាំពិក រដូវរងា ទីក្រុង ប៉េកាំង នៅ ខែ កុម្ភៈ ខាង មុខ – CGTN

៥. យោធាមីយ៉ាន់ម៉ា៖ ការផ្តន្ទាទោសលោកស្រី Aung San Suu Kyi បង្ហាញយ៉ាងច្បាស់ថា គ្មាននរណាម្នាក់អាចអង្គុយនៅពីលើច្បាប់បានឡើយ ហើយការស្នើឱ្យបន្ធូរបន្ថយទោសពីសំណាក់លោក Min Aung Hlaing គឺឈរលើគោលការណមនុស្សធម៍ – Reuters

ads banner