រុស្ស៊ីប្តេជ្ញាបញ្ចប់គម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន បើទោះបីជាប្រឈមនឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

រុស្ស៊ី៖ រដ្ឋាភិបាលក្រុងម៉ូស្គូ នៅក្នុងសប្តាហ៍នេះ បានសន្យាបញ្ចប់ឱ្យបានទំាងស្រុងនូវការសាងសង់បំពង់បង្ហូរឧស្ម័នដ៏ធំមួយ នៅក្រោមបាតសមុទ្របាល់ទិក បើទោះបីជាត្រូវប្រឈមនឹងទណ្ឌកម្មរបស់ព្រឹទ្ធសភាអាមេរិកក៏ដោយ ។

ទន្ទឹមគ្នា អ្នកនាំពាក្យវិមានក្រឹមឡំាង លោក ឌីមីតទ្រី ផេសស្កូវ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា យើងរំពឹងថា នឹងអាចបញ្ចប់ទំាងស្រុងនូវការសាងសង់បំពង់បង្ហូរឧស្ម័ន និងបានរិះគន់ថា ការទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាការរំលោភជាក់ស្តែងនៃច្បាប់អន្តរជាតិ ។

សូមបញ្ជាក់ថា គម្រោងសាងសង់បំពង់បង្ហូរឧស្ម័នមានឈ្មោះថា Nord Stream 2 រវាងប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ គឺជាកូនសោគន្លឹះយ៉ាងសំខាន់ និងជាផ្នែកមួយនៃយុទ្ធសាស្រ្តនំាចេញរបស់ក្រុមហ៊ុនថាមពលយក្ស Gazprom របស់ទីក្រុងម៉ូស្គូ ដែលមានគោលដៅចែកចាយឧស្ម័នរបស់រុស្ស៊ីទៅកាន់តំបន់អឺរ៉ុប តាមរយៈក្រោមបាតសមុទ្របាល់ទិក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner