រដ្ឋាភិបាលជប៉ុនអនុម័តជាលើកទី៨ ក្នុងការបង្កើនកញ្ចប់ថវិកាការពារជាតិដ៏ច្រើនសម្បើមសម្រាប់ឆ្នាំ២០២០
អត្ថបទដោយ៖
Kien Sereyvuth
ជប៉ុន៖ នៅថ្ងៃសុក្រនេះ ប្រទេសជប៉ុនបានសសម្រេចអនុម័តគម្រោងបង្កើនកញ្ចប់ថវិកាការពារជាតិបន្ថែមទៀតសម្រាប់ឆ្នាំ២០២០ សម្រាប់ការបញ្ជាទិញយន្តហោះចម្បាំង ប្រព័ន្ធមីស៊ីលការពារដែនអាកាស និងគ្រឿងបរិក្ខាដទៃទៀតពីសហរដ្ឋអាមេរិក ។

បន្ទាប់ពីការអនុម័តរបស់រដ្ឋាភិបាលជប៉ុន សភាជប៉ុនដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ នឹងបោះឆ្នោតលើគម្រោងបង្កើនកញ្ចប់ថវិកាការពារជាតិនេះនៅឆ្នាំក្រោយ ។

សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កញ្ចប់ថវិកាការពារជាតិជប៉ុន នឹងកើនដល់ទំហំទឹកប្រាក់៥.៣១ទ្រីលានយេន ឬស្មើនឹងប្រមាណ៤៨.៥៦ពាន់លានដុល្លារ ៕ធ.ដ

