នាយទាហាន នាយទាហានរង និងពលទាហានបញ្ជាការដ្ឋានកងទ័ពជើងគោកបានចូលរួមស្តាប់ការផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ សភាពកាណ៍ថ្មីៗ

អត្ថបទដោយ៖
Kien Sereyvuth

បញ្ជាកាដ្ឋានកងទ័ពជើងគោក ព្រឹកថែ្ងទី២០ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម់ៅ ផល្លា នាយសេនាធិការរង  នាយការិយាល័យទី៥ កងទ័ពជើងគោក បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ជាតី អន្តរជាតិថ្មីៗ ការងារនយោបាយ នីងការងារអប់រំចិត្តសាស្រ្តជូនដល់ នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន ចំណុះបញ្ជាការដ្ឋាន កងទ័ពជើងគោក ប្រមាណចំនួន ២៣៥នាក់ចូលរួមស្តាប់ ។

អញ្ជើញមានប្រសាន៍ក្នុងឪកាសនោះ ឯកឧត្តម ម៉ៅ ផល្លា បានគូសបញ្ជាក់ ពីតួនាទី ភារកិច្ច គោលបំណង នីង អត្តន័យក្នុងការផ្សព្វផ្សាយដើម្បីបញ្ជា្របជាព័ត៌មានព្រមទាំងសារៈសំខាន់នៃការងារអប់រំចិត្តសាស្ត្រក្នុងជួរកងយោធពលខេមរភូមីន្ទ និងបានគូសបញ្ជាក់ពីតួនាទី ភារកិច្ច លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបទបញ្ញត្តិទូទៅរបស់ ខភម ក្នុងភារកិច្ចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងជាតិមាតុភូមិ និងការពារសុវត្ថភាពជូនប្រជាជន ។

ឯកឧត្តម ម៉ៅ ផល្ឡា បានមានប្រសាសន៍បន្តថា ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តិនៃព្រះរាជាណាចក្រកម្ពុជាប្រទេសជាតិបានទទួលនូវបរិយាកាសសន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេស និងមានលទ្ធភាពកាន់តៃប្រសើរក្នុងការស្តារកសាងអភិវឌ្ឍន៍ប្រទេសជាតិឈានទៅរកភាពរីកចម្រើនយ៉ាងឆាប់រហ័ស ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ និងបានធ្វើសមារហណកម្មស្មើរមុខស្មើរមាត់នៅក្នុងតំបន់ ក៏ដូចនៅលើសកលលោក ព្រមទាំងបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍សហវត្សរ៍ និងគ្រប់កំណែទំរងស៊ីជម្រៅគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលសំដៅធ្វើឲ្យប្រសើរឡើងន្វវបរិកាសវិនិយោគលើគ្រប់វិស័យ និងសក្តានុពលភាពក្នុងការអនុវត្តន៍ការងារអភិបាលកិច្ចដើម្បីជំរុញឲ្យមានឆន្ទះនៃកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ មានជីវភាពធូរធារ រួមនឹងសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិនៅក្នុងតំបន់ និងលើពិភពលោកបានល្អប្រសើរ ។

ឯកឧត្តម ម៉ៅ ផល្លា  បានបន្តទៀតថា ខភម ជាសសរស្តមដ៏រឹងមាំក្នុងការ ការពារអធិបតេយ្យភាព ឯករាជ្យភាពជាតិ  បូរណភាពទឹកដី និងថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណរបស់សង្គមជាតិ សេចក្តីសុខរបស់ប្រជាជន  និងចូលរួមអភិវឌ្ឍន៍ប្រទេស និងការពារសមិទ្ធិផលទាំងអស់របស់សង្គមជាតិ ។

ដូចនេះកងទ័ពត្រូវអនុវត្តន៍ឲ្យបានម៉ីងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ជាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចុះ ។ ត្រូវការពារច្បាប់រដ្ឋធម្មនុញ្ញ  ការពារជាតិ សាសនា ព្រះមហាក្សត្រ គាំទ្រ និងការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោតដែលផ្តល់ទំនុកចិត្តភាគច្រើនពីប្រជាពលរដ្ឋ ត្រូវបន្តរក្សាតម្លៃសន្តិភាពដែលមិនងាយនឹងរកបាននេះ ត្រូវប្រឆាំងដាច់ខាត់ចំពោះសកម្មភាពទាំងឡាយណាដែលឈានទៅបង្គើតបដិវត្តន៍ពណ៌ ហើយមានគោលបំណងផ្ដួលរំលំរដ្ធាភិបាលស្របច្បាប់ ។

នៅក្នុងឪកាសនោះដែរ ឯកឧត្តម ម៉ៅ ផល្លា ក៏បានធើ្វការបកស្រាយយ៉ាងលំអីតពីសភាពការណ៍ អន្តរជាតីដោយឯកឧត្តមបានបញ្ជាក់ថា បញ្ហាពិភពលោកជាបញ្ហាមួយដែលនៅតែក្តៅគគុក និងប្រឈមជាច្រើន រវាងមហាអំណាចនៅលើពិភពលោក ដូចជាបញ្ហាអាវុធនុយក្លេអែរ បញ្ហាសង្គ្រាមពាណិជ្ជកម្ម ចិន អាម៉េរិក បញ្ហាឧបទ្វីបកូរ៉េ តំបន់មជ្ឈឹមបូព៍ា និងករណីភេរវកម្ម ។ បញ្ហាទាំងនេះសុទ្ធតែអាចនាំមកនូវរឿងដែលមនុស្សគ្រប់គ្នាភ័យខ្លាច និងមានលក្ខណៈស្មុគស្មាញដោះស្រាយមិនទាន់រួចរាល់នៅឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner