អគ្គីភ័យបានឆាបឆេះហាងក្រុមហ៊ុនម៉ូតូហុងដាលីប៉េង នៅទីរួមខេត្តកំពត បណ្ដាលឲ្យខូចរថយន្តទំនើប ២គ្រឿង និងម៉ូតូចំនួន៥៧គ្រឿង
អត្ថបទដោយ៖
គង់ ចាន់ស្រីដែន
សេចក្តីរាយការណ៍បញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលស្ថិតនៅឃុំកំពង់បាយខាងជើង សង្កាត់កំពង់បាយ នៃក្រុងកំពត។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យឆេះហាងលក់ម៉ូតូនេះ បានបណ្តាលអោយមានការខូចខាតម៉ូតូ ចំនួន៥៧គ្រឿងនិងរថយន្តចំនួន២គ្រឿងផងដែរ។ ចំពោះមូលហេតុដែលបណ្តាលអោយកើតមានជាអគ្គិភ័យនេះកើតឡើងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៣គ្រឿង។ មិនមានសេចក្តីរាយការណ៍ពីចំនួនមនុស្សណាម្នាក់បានរងគ្រោះថ្នាក់នោះទេ។







