អប្សរាព្រឹកនេះ ១០ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

LN     សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យ ការដ្ឋានសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មី នៅស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្តាល ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក វ៉េង លឹមហួត លោក សួង ពិសិទ្ធ លោក ស៊ូ វណ្ណលុក + អាន កាត់ត លោក សុខ ណេត)

H1     ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចបញ្ជាក់ថា សម្តេចតេជោ សប្បាយចិត្តនៅពេលចំណាត់ការអន្តរជាតិ ដែលមិនអនុញ្ញាតិ ឲ្យបុគ្គលខ្មែរណាយកលុយទៅដាក់ទៅក្រៅប្រទេស សម្តេចតេជោ មិនដាក់ផ្លែឲ្យនរណាទេ ប៉ុន្តែរឹតតែអរគុណចំពោះចំណាត់ការនេះ ព្រោះថាលុយដែលជាទុនក្នុងស្រុកមិនទៅណា។…ឃ្លីប…

H2     សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនខ្វល់ចំពោះអ្នកណាដែលគំរាមនោះទេ ព្រោះថាមិនមែនជាលើកទី១ទេ គេគំរាមតាំងពី ព្រះបរមរតនកោដ្ឋម៉្លេះ។ សម្តេចតេជោ ថាការដើរខុសក្រឡារបស់ក្រុមប្រឆាំង គឺជាឱកាសអោយ ហ៊ុន សែន ដាក់វិសោធនកម្មរដ្ឋធម្មនុញ្ញ រឿងសញ្ជាតិតែមួយ បានដោយជោគជ័យ ព្រោះក្រុមនេះ ព្រហើន៕…ឃ្លីប…

H3     សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាស៊ាន បើមិនធ្វើការជាមួយមីយ៉ាន់ម៉ា តើធ្វើការជាមួយនរណា? សម្តេចតេជោ ដាក់ជាសំណួរថា តើការធ្វើអោយអាស៊ាន ពី៩ ទៅ១០ វិញដូចដើមវិញ តើសម្តេចតេជោ មានកំហុស រឺអត់?…ឃ្លីប…

H4     សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំង និងអ្នកវិភាគថា គណៈរដ្ឋមន្ត្រីថ្មីមួយ បានត្រៀមរួចហើយ សម្តេចសង្កត់ធ្ងន់ថា ដោយសារក្រុមនេះ មិនស្គាល់របៀបដឹកនាំរបស់គណបក្សប្រជាជនហើយ ទើបមិនឈ្នះ៕…ឃ្លីប…

H5     សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋថែរក្សាសុខភាព និងកុំមានការស្លន់ស្លោចំពោះ វីរុសកូវីដ-១៩បំលែងខ្លួនថ្មី ប៉ុន្តែក៏មិនត្រូវភ្លេចវិធានការ ៣ការពារ ៣កុំ ឡើយ ។ សម្តេចតេជោ ថា ការងារចាក់វ៉ាក់សាំងកន្លងមក គឺជាការខិតខំ ដើម្បីសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងប្រជាជន៕…ឃ្លីប…

វគ្គទី២៖

T1      ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជាចូលជួបសំដែងការគួរសម។ឃ្លីប អត្ថបទ រូបភាព កាត់ត ង៉ាន់ ទិត្យ (ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា)៕…ឃ្លីប…

V3      ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសុន្ទរកថាបើកសិក្ខាសាលា ស្តីពី “ការប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ៖ ការត្រួតពិនិត្យលើផែនការការងារស្តីពីការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” តាមប្រព័ន្ធវីដេអូ ៕…អានផ្ទាល់

SB1   រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនក្រុមប្រឹក្សា រាជធានីភ្នំពេញ ពីការឡើងថ្លៃសំរាម និងសំណល់រឹង ៕ …ឃ្លីប… (អត្ថបទ លោក ថេត វិចិត្រ + រូបភាព កាត់ត លោក ហេង សម្បត្តិ + សម្លេង អ្នកនាង រ័ត្ន ចរិយា)

N18 រដ្ឋលេខាធិការក្រសួងព័ត៌មាន លើកឡើងថាសិទ្ធិ នៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ត្រូវបានច្បាប់ធានាយ៉ាងពេញលេញ៕…ឃ្លីប

N15 ជប៉ុន ប្រគល់សមិទ្ធផលហេរដ្ឋារចនាសម្ព័ន្ធកីឡាតម្លៃជាង ៨០ម៉ឺនដុល្លារ ដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា៕…ឃ្លីប

BH1   ភាគីវៀតណាម បើកឲ្យប្រជាជនខ្លួន ចូលមកធ្វើការនៅកម្ពុជា សាជាថ្មី តាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក នុត នាង + កាត់ត លោក ប៊ុន ហុក + អាន អ្នកនាង រ័ត្ម ចរិយា)

BH4   ពិធីក្រុងពាលី បើកការដ្ឋានសាងសង់ ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង)

BH2   ឯកឧត្តម ញ៉ែម សំអឿន នាំអំណោយរបស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកលំផាត់កន្លងមក ៕ …អានផ្ទាល់… (អត្ថបទ​ រូបភាព លោក គតិ យុត្ត)

BH3   ប្រជាពលរដ្ឋក្រីក្រ ២គ្រួសារ ទទួលបានអំណោយ ជាស្បៀងអាហារ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្យ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន​ ៕ …ឃ្លីប… (អត្ថបទ​ រូបភាព កាត់ត អាន លោក ប៊ុន ហុក)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

១-លោក ចូ បៃដិន៖ សហរដ្ឋអាមេរិកនឹងមិនដាក់ពង្រាយកងកម្លាំងនៅអ៊ុយក្រែនទេ ប្រសិនបើភាពតានតឹងជាមួយរុស្ស៊ីមានការថមថយ ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

២-អធិការបតីអាល្លឺម៉ង់ថ្មីចូលរួមជាមួយបារាំងព្រមានដល់រុស្ស៊ីអំពី “ផលវិបាក” ប្រសិនបើអ៊ុយក្រែនត្រូវរងការវាយប្រហារ ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

៣-អង់គ្លេស និងកាណាដាធ្វើពហិការផ្នែកការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

៤-ប្រមុខ WHO ប្រាប់ទៅកាន់ពិភពលោកអោយចាត់វិធានការណ៍ឥឡូវនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី «អូមីក្រុង» ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R117 គឺម កែវសុជាតិ ពីក្មេងស្រីនៅជនបទរហូតដល់តស៊ូជាសិល្បករផ្នែកគំនូរ។ MC: បើទោះបីជាបច្ចុប្បន្ន ជាសម័យជឿនលឿនទៅហើយក្តី ប៉ុន្តែក្មេងស្រីនៅតាមជនបទមួយ ចំនួន នៅជួបប្រទះបញ្ហាជាច្រើន ដើម្បីបំពេញក្តីស្រមៃនាថ្ងៃអនាគតរបស់ខ្លួន។ អ្នកខ្លះតស៊ូបាន​សម្រេច ហើយមួយចំនួនទៀតក៏បានបោះបង់ក្តីស្រមៃរបស់ខ្លួន។ នៅថ្ងៃនេះយើងសូមនាំ​លោក​អ្នកទៅស្គាល់យុវតីមួយរូប ដែលជាសិល្បករផ្នែកគំនូរ ដែលបានតស៊ូបំពេញក្តីស្រមៃ​របស់ខ្លួន​រហូតបានក្លាយជាការពិត។ ជាបន្តសូមទស្សនាបទយកការណ៍​​ដែលរៀបចំដោយលោក រៀម ចំរើន។…ឃ្លីប…

– ហោរាសាស្រ្តប្រចាំថ្ងៃ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១

៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner