ចប់តង់ទី១ ក្រុមឥន្ទ្រទេវីបានបើកការនាំមុខ ២ ទល់ ១ ទៅលើក្រុមវិទ្យាល័យឫស្សីកែវនៅក្នុងការប្រកួតនៅវគ្គផ្តាច់ព្រាត់ជ្រើសរើសជើងឯកវិទ្យាល័យលើកទីមួយឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

គូសបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាក្លិបបាល់ទាត់បឹងកេត ដោយទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពី តាំងពីដើមរហូតដល់វគ្គផ្តាច់ព្រ័ត្រ ចែកជូនដល់យុវជន និងសាធារណជនទូទៅបានទស្សនា ហើយនៅវគ្គផ្តាច់ព្រ័ត្រនារសៀលនេះ គឺជាការប៉ះគ្នារវាងក្រុមវិទ្យាល័យឥន្ទ្រទេវី ជាមួយក្រុមវិទ្យាល័យ ឬស្សីកែវ នៅកីឡដ្ឋានបាល់ទាត់បឹងកេត ដណ្តើមយកលេខ១ និងលេខ២ ។

សូមជម្រាប់ជូនថា ក្រុមដែលក្លាយជាជើងឯកការប្រកួតនេះទទួលប្រាក់រង្វាន់ ៦០លានរៀល ជើងឯករង៤០លានរៀ លេខ៣ ២០ លានរៀល ។ ចំណែកកីឡាករទាត់បញ្ជូលទីច្រើនជាងគេ  កីឡាករល្អជាងគេ ក្រុមទទួលបាន Fair Play គ្រូបង្វឹកល្អជាងគេ អាញ្ញាកណ្តាលល្អជាងគេ អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២ លានរៀល ដូចៗគ្នា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner