ឯកឧត្តម នៃ និយម អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤លានរៀល ជូនដល់គ្រួសារសពសមាជិក ស.អ.ក ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្ដម សេនីយ៍ ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល បានអញ្ជើញដឹកនាំ អនុប្រធាន សមាជិក ស. អ. ក ខេត្ត ក្រុងតាខ្មៅ ខេត្តកណ្តាលអញ្ជើញ ចុះសួរសុខទុក្ខនិង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល ជូនដល់សមាជិក។

ក្ន្ងឱកាសនោះ ឯកឧត្តម ប្រធាន ស. អ. ក ខេត្តបានចូលរួមសោកស្តាយនូវមរណៈទុក ជាមួយគ្រួសារនៃសព និងបានបញ្ជាក់ថា ថវិកាបេឡាមរណៈសង្គ្រោះ គឺជាការផ្តួចផ្ដើមឡើង របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសម្រួលដល់ការលំបាករបស់ក្រុមគ្រួសារសព។

ជាមួយគ្នានេះ ឯកឧត្តម ក៏បាននាំមកនូវការផ្តាំផ្ញើរ សួរសុខទុក្ខ ពីឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ សមាជិកគ្រប់ពេលវេលា។

គួរបញ្ជាក់ថា ថវិកាបេឡាមរណៈសង្រ្គោចំនួន៤លានរៀល ដែលឯកឧត្តម ប្រធាន ស. អ. ក ខេត្តកណ្តាល អញ្ជើញយកទៅប្រគល់ជូនដល់គ្រួសារសពសមាជិក ស.អ.ក ឈ្មោះ មាន សាខន ភេទប្រុស (មុខសញ្ញានិវត្តជន) នៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៦.០៧.២០២០។ ជាមួយគ្នានេះ ឯកឧត្តម បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករចំនួន ១០០គីឡូក្រាម, ទឹកសុទ្ធ ០៣កេស, ទឹកក្រូច ០១កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអ៉ីវ ០២យួរ, ត្រី ខ ០២យួរ, ម៉ាស់ ០២ប្រអប់, ជេល ០១ដប។

ក្រុមគ្រួសារសមាជិកអតីតយុទ្ធជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោហ៊ុនសែនដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជាដើម្បីជួយដោះស្រាយរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង និងសូមគោរពជូនពរសម្តេច ព្រមទាំងថ្នាក់ដឹកនាំ ជាប្រធាន អនុប្រធាន អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងប្រធានកិត្តិយស ប្រធាន អនុប្រធាន ស. អ. ក ខេត្តកណ្តាល សូមប្រកបបាននូវសុខភាពល្អបរិបូរណ៍ ជៀសផុតពីជំងឺចង្រៃទាំងឡាយទាំងពួង សម្រេចជោគជ័យភារកិច្ចការងារ និងសូមទទួលបាននូវពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំបីឃ្លៀងឃ្លាតឡើយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner